ឆក់កាបូបស្ត្រីពោះធំបានសម្រេចនៅខណ្ឌទួលគោកត្រូវប្ដីជន រងគ្រោះដេញតាមស្រែកចោរៗ មកដល់ ខណ្ឌដូនពេញនគរបាលប៉ុស្តិ៍ស្រះចកចាប់បានម្នាក់

0
14

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ ត្រូវជនរងគ្រោះ និងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ ខ្លួនបាន ក្រោយពីរូបគេធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីពោះធំម្នាក់បាន សម្រេច នៅខណ្ឌទួលគោក ។កាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចម្តុំក្បែរផ្សារគីឡូម៉ែត្រលេខ៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ. ហើយសមត្ថកិច្ចខណ្ឌដូនពេញជួយចាប់បាននៅត្រង់ចំណុចផ្លូវលេខR6ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
ជនសង្ស័យដែលចាប់ខ្លួនមានឈ្មោះ ស៊ុយ ទ្រី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ និងស្នាក់ នៅមិនពិតប្រាកដ ។ ឯម្នាក់ទៀតរត់គេចខ្លួន បាត់ មិនស្គាល់អត្តសញ្ញាណ ។
ចំណែកជនរងគ្រោះជាប្ដីមានឈ្មោះ តែ លាងហ៊ុយ អាយុ២៨ឆ្នាំ មុខរបរលក់ដូរស្នាក់ នៅម្ដុំផ្សារគីឡូលេខ៤ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុន ពេលកើតហេតុ រូបគាត់និងប្រពន្ធ បានជិះម៉ូតូឌុបគ្នាមកពីហូបអី ខណៈមកដល់ចំណុចមុខផ្ទះ ប្រពន្ធគាត់ក៏ចុះទៅបើកទ្វារ ដោយស្ពាយកាបូបភ្ជាប់ជាមួយ ស្រាប់តែជនសង្ស័យ ២ នាក់ ឃើញ ក៏បានធ្វើសកម្មភាពឆក់កាបូប ពីប្រពន្ធរបស់គាត់បានសម្រេច បណ្ដាលឲ្យដួលរលាត់ខ្លួនប្រាណ ខណៈដែលប្រពន្ធគាត់ពោះធំ ជាង៨ខែ រួចពួកគេព្យាយាមជិះគេចខ្លួន តែត្រូវរូបគាត់ជាប្ដីជិះដេញតាម និងស្រែកថាចោរៗ ផ្អើលដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្រះចក ខណ្ឌដូនពេញ ជួយដេញរហូតដល់ម្ដុំក្ដាន់២ ទើបជនសង្ស័យផ្ដួលម៉ូតូនិងបោះកាបូបចោល នាំគ្នារត់ដល់ផ្លូវA6 រ៉ារទេះភ្លើង ចាប់បានម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ក្រោយមក កាបូបលុយ ត្រូវបានបុរសជាប្ដីយកបានមកវិញដោយមិនបាត់បង់ទ្រព្យសម្បត្តិក្នុងកាបូបនោះឡើយ ។ ចំណែកជនសង្ស័យខាងលើ រួមនិងម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើសកម្មភាព ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍ស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើកំណត់ហេតុ ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌទួលគោក ដែលជាម្ចាស់ទឹកដី ចាត់ការបន្តតាមនីតិវិធី ៕ សុភក្ត្រ

 

LEAVE A REPLY

Please enter your comment!
Please enter your name here