នគរបាលអន្តោប្រវេសន៍បណ្តេញចេញជនជាតិចិនម្នាក់ពីកម្ពុជាពាក់ព័ន្ធប្រព្រឹត្តបទល្មើសសេដ្ឋកិច្ចនៅប្រទេសចិន

0
13

ខេត្តព្រះសីហនុ:  កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយ កម្លាំងនគរបាលស្នាក់ការ ត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញចេញពីកម្ពុជានូវជនជាតិចិនចំនួនម្នាក់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣៥នាទី ល្ងាច ។

សមត្ថកិច្ចនគរបាលស្នាក់ការ ត្រៀមបណ្តេញចេញខេត្តព្រះសីហនុបានឲ្យដឹងថា ជនជាតិចិននេះ មានឈ្មោះ XIONG WEI ភេទប្រុស អាយុ ៣៦ឆ្នាំ ។ចិនជនជាតិចិនខាងលើនេះ ត្រូវបានកម្លាំងនគរបាលស្នាក់ការត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសសេដ្ឋកិច្ច ដែលប្រព្រឹត្តនៅប្រទេសចិន។ជននេះត្រូវបណ្តេញចេញ ឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ HO1320 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញនិងបានហាមចូលប្រទេសរយ:ពេល ០៣ឆ្នាំ ដាច់ខាត ៕ អូន  ធួក

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here