មហន្តរាយឆេះសិប្បកម្មផលិតពូកនៅភូមិចំរើនផល ខាតបង់រាប់លានដុល្លារ

0
8

ភ្នំពេញ៖ អគ្គីភ័យឆាបឆេះសិប្បកម្មផលិតពូកមួយកន្លែងផ្អើលពលរដ្ឋនិងសមត្ថកិច្ចខណ្ឌមានជ័យ។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩
ស្ថិតនៅចំនុចផ្លូវបេតុងភូមិចំរើនផល១សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ បានបំផ្លាញសិប្បកម្មផលិតពូក និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ រាប់លានដុល្លារ ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានកម្មករនិងបុគ្គលិកជាច្រើននាក់កំពុងធ្វើការនៅខាងក្នុងសិប្បកម្មខាងលើនេះស្រាប់មានផ្កាភ្លើងផ្ទះចេញពីខ្សែរភ្លើងនៅខាងលើធ្លាក់មកលើគំនរពូកបង្កឲ្យមានអណ្តាតភ្លើងនិងផ្សែងហុយចេញមកខាងក្រៅយ៉ាងសន្ធសន្ធៅនិងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌមានជ័យភ្លាមនោះគេឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញរថយន្តពន្លត់អគ្គីភ័យអាវុធហត្ថរាជធានីភ្នំពេញនិងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាជាច្រើនគ្រឿងបានចេញទៅជួយអន្តរាគមន៏ជួយបាញទឹកទប់ស្ងាត់ការពារមិនឲ្យរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗកន្លែងកើតហេតុអស់ទឹកចំនួនជាច្រើនគ្រឿងហើយអគ្គភ័យខាងលើនេះបានរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង៣រសៀលម៉ោង៣ថ្ងៃដដែល។
សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាមូលហេតុដែលបង្កឲ្យមានអគ្គីភ័យកើតឡើងនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
ចំណែកសម្ភារះដែលខូចខាតរួមមានបាក់ដួលរលំដំបូលឃ្លាំងស្តុកពូកនិងឆេះពូកដែលផលិតរួចអស់ជាច្រើនប្រភេទសរុបជាទឹកប្រាប់រាប់សិបម៉ឺនដុល្លា។
ពលរដ្ឋដែលរស់នៅក្បែរនោះបានបង្ហើបឲ្យដឹងថាទីតាំងសិប្បកម្មផលិតពូកខាងលើនេះគឹឆេះជាលើកទី៣ហើយដោយម្ចាស់ទីតាំងនេះមានការធ្វេសប្រហែសហើយពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពួកគាត់សំណូមពរដល់អាជ្ញាធម៍ខណ្ឌមានជ័យមេត្តាជួយចុះទៅត្រួតពិនិត្យនិងណែនាំម្ចាស់សិប្បកម្មខាងលើនេះឲ្យមានការយកចិត្តទុកដាក់និងមានការប្រុងប្រយត្ន័ផងកុំឲ្យមានហេតុការណ៏អគ្គីភ័យកើតមានជាលើកទី៤ទៀតពួកគាត់ភ័យខ្លាចបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគាត់ដែលខិតខំប្រឹងប្រែងណាស់ ៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here