នគរបាើខណ្ឌទួលគោកបង្រ្កាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងស៊ីសងជាច្រើនទៀតប្រភេទចំនួនពីរកន្លែងកំពុងតែបើកទទួលអ្នកចូលលេងច្រើនជាប្រចាំ

0
13

ភ្នំពេញះ ទីតាំងទូបាញ់ត្រីពីរកន្លែង និង ល្បែងស៊ីសងធំៗជាច្រើនប្រភេទទៀតកំពុងបើកលេងដោយមិនខ្វល់ពីសមត្ថកិច្ចអ្វីទាំងអស់បើមើលទៅពិតជាផ្គើនទៅ និងបទបញ្ចារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ស ថេត ស្នងការនគបាលរាជធានីភ្នំពេញដែលបានដាក់បញ្ចាឲ្យបង្ក្រាបបទល្មើងល្បែងស៊ីសងដើម្បីរក្សាសន្តិសុខភូមិ ឃុំមានសុវត្តិភាពតែមន្រ្តីថ្នាក់ក្រោមដូចជាមិនខ្វល់ ។

ទៅតាំងល្បែងហ្គេមបាញ់ត្រីនេ ផ្លូវឡើងទៅកោះពេជ្រចូលតាមមជ្ឍមណ្ឌល ជីនស៊ឺម៉ៅ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ។

និងមួយកន្លែងទៀតគឺនៅក្នុងកោះពេជ្រ ដែលទីតាំងនេះពីពេលមុនត្រូវបានបង្ក្រាបជាច្រើនលើកច្រើនសាហើយទាំងពីលោកអភិបាលព្រំ សំខាន់ ហើយពេលដែលលោក ថេង សុថុល អភិបាលខណ្ឌចំការមនមកកាន់តំណែងថ្មីៗក៍បានធ្វើការបង្ក្រាបដែល តែពេលនេះបានបើកវិញហើយ ដោយមិនថាមូលហេតុអ្វីទេ ឬមួយក៍អ្នកមានអំណាចណាម្នាក់ជួយសម្របសម្រួល?

គួបញ្ចាក់ថារាជរដ្ឋាភិបាលបានចេញសារាចរនៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០១៩ ស្ដីពីការពង្រឹង ការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយសារាចរនេះក៍ត្រូវបានសម្តេចតជោ ហ៊ុន សែន ធ្វើការផុសនៅលើ ផេកផ្លូវការរបស់សម្តេចផងដែ។

គួរំលឹកផងដែលថាបើទោះជាមានការផ្លាស់ប្តូរលោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន មក លោក ថេង សុថុល ដើម្បីពង្រឹង និង ពិនិត្យមើលបទល្មើសនៅក្នុងមូលដ្ឋានយ៉ាងណាក៍មើលដូចដែលៗដោយកាន់តែមានច្រើនជាងមុនទៀត។

ចំនែកលោក យិន សាន អធិការខណ្ឌចំការមនបានប្រាប់ភ្នាក់ងាររបស់យើងតាមទូរស័ព្ទថាលោកបានពិភាគសារជាមួយលោកអភិបាលខណ្ឌរួចហើយដែលចំពោះទីដែលទាំងនេះ ហើយលោកបានឲ្យមេប៉ុស្តិ៍នៅតាមសង្កាត់ទាំងដើរស្រងមើលថាតើទីតាំងណាមានច្បាប់ ឬមិនមាន ច្បាប់ ហើយទីតាំងណាដែលនៅមានសុពលភាព ឬ អស់សុពលភាព និងធ្វើការជូនដំណឹង ហើយបើទីតាំងណាមិនមានច្បាប់គឺលោកនិង សុំគោលការថ្នាក់លើធ្វើការបង្ក្រាបតែម្តង។

ចំណែកលោក ថេង សុថុល អភិបាលខណ្ឌចំការបឲមនភ្នាក់របស់យើងមិនធ្វើការទំនាក់ទំនងបានទេព្រោះមិនមានលេខទូរស័ព្ទ។

ជុំវិញនិងទីតាំងល្បែងទាំងនេះក៍មានការលើកឡើងដែលងថាតើលោកអភិបាល និង លោកអធិការហ៊ានបង្ក្រាបដែលទេ បើតាមការឲ្យដឹងថាអ្នកដែលនៅពីក្រោយទីតាំងទាំងសុទ្ធតែមានអំណាចជាងលោកអភិបាល និង លោកអធិការទៅទៀត? តែទាស់ជាយ៉ាងណាក៍ដោយសារាចររបស់រាជរដ្ឋាភិបាលបានចេញហើយដែល  ៕
នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here