ខឹងកូនដើរលេងច្រើន ឪពុកវាយកូនប្រុសទាល់តែស្លាប់

0
167

កំពត៖កូនប្រុសម្នាក់ត្រូវឪពុកវាយសម្លាប់ព្រោះតែខឹងកូនដើរលេងច្រើន ក៏យកដំបង វាយ កាលពីម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅក្នុង ភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាឪពុក ឈ្មោះ ខៀវ កី អាយុ៤៦ឆ្នាំ។ ចំណែក ជនរងគ្រោះជាកូន ឈ្មោះ លៀស ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ។ ឪពុក និងកូន រស់នៅជាមួយគ្នា ក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

ប្រជាពលរដ្ឋរស់នៅជិតខាងក្នុងភូមិថា ឪពុកព្រោះតែខឹងកូននិយាយមិនស្តាប់ រឿងដើរលេង ក៏ដាច់ចិត្តប្រើអំពើហឹង្សា វាយនឹងដំបង ទៅលើកូនឯង ស្លាប់យ៉ាងអាណោចអាធ័មហើយត្រូវបានសមរត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ  ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here