បើកលឿនចាប់ហ្វ្រាំងមិនទាន់បុកម៉ូតូ 2 គ្រឿងនិងបន្តបុករថយន្តមួយគ្រឿង

0
7

ភ្នំពេញ៖ ម៉ូតូ 3 គ្រឿងបុកគ្នាពេញទំហឹងហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតខណៈពេលដែលម៉ូតូឌ្រីមសង់មួយគ្រឿងបានបើកមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ទៅមុខនិងម៉ូតូ 2 គ្រឿងនៅខាងមុខហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 1 និង 30 នាទីរសៀលថ្ងៃទី 7 ខែកញ្ញាឆ្នាំ 2019 ស្ថិតនៅប្រង់ចំណុចខាងមុខសាលាសាកលវិទ្យាល័យភូមិន្ទភ្នំពេញតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ 015មួយ គ្រឿងព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ 1CI 2832 រួមនិងម៉ូតូម៉ាកហុងដាស្គូបពីមួយគ្រឿងទៀតព័ណសលាយផ្កាឈូកពាក់ស្លាកលេខភ្នំពេញ​ 1CR 7773 បានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកេីតហេតុត្រង់ស្តុបកែងផ្លូវចូលសាលាសកលវិទ្យាល័យយភូមិន្ទភ្នំពេញត្រូវបានភ្លើងស្តុបក្រហមម៉ូតូទាំងពីរបានឈប់នៅស្ងៀមរួមជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA PRUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2 AQ-6232 កំពុងឈប់ស្តុបជាមួយគ្នាផងដែរ ខណៈពេលនោះស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿងទៀតពណ៌ខ្មៅ ពាក់ស្លាកលេខ1HL-0374ស៊េរីឆ្នាំ 2019 បានធ្វើដំណើរស្របទិសគ្នាមកពីខាងពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកនិងម៉ូតូស្គុបពីនិងម៉ូតូហុងដាឌ្រីមសង់015នៅខាងមុខពេញទំហឹងហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យម៉ូតូទាំង 3 គ្រឿងដួលគលើគ្នាតែម្ដងបណ្ដាលឲ្យជនរងគ្រោះជានាក់បើកបរម៉ូតូចំនួន 2នាក់ររបួសស្រាល ចំនែកម៉ូតូទាំង3គ្រឿងរងការខូចខាតតិចតួច រីឯរថយន្តកំពិតទ្វារខាងឆ្វេង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុក៏បានធ្វើការវាស់វែងដើម្បីយកម៉ូតូទាំង 3 គ្រឿងនិងរថយន្តចូលទៅអែបខាងដើម្បីឲ្យភាគីទាំងសងខាងសម្រួលចូលគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ នូ  សុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here