កាន់តែបង្ក្រាបកាន់តែសកម្ម!ទីតាំងជល់មាន់ បៀរ និងអាប៉ោង ដែលមានម្ចាស់ ​ឈ្មោះ ​ឆើត ចាក់គ្រិះមាំមិនញញើតសមត្ថកិច្ច

0
6

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ​ហាក់កាន់តែមានការងឿងឆ្ងល់ខ្លាំងឡើង បន្ទាប់ពីឃើញទីតាំង ​​និងសកម្មភាពដំណើរការលេងល្បែងជល់​មាន់ បៀរ និងអាប៉ោង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុ​ងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹងគគ្រេងឡើងវិញ លាយឡំជាមួយសម្លេងហ៊ោកញ្ចៀវ ហាក់បីដូចជាប្រទេសគ្មានច្បាប់ ខណៈដែលសមត្ថកិច្ចខណ្ឌមានជ័យ ទើបតែចុះបង្ក្រាបសោះ។

ប្រជាពលរដ្ឋល្អ បានរាយការណ៍មកថា សកម្មភាពដំណើរការលេងល្បែងជល់​មាន់ បៀរ និងអាប៉ោង ដោយមានម្ចាស់ឈ្មោះ ឆើត និងឈ្មោះ យូ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង សម្លេងហ៊ោកញ្ចៀវ ដែលរំខានដល់ការរស់របស់ពួកគាត់។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះ សមត្ថកិច្ចទើបតែបង្ក្រាបហើយតែហាក់បីដូចជាមិនបង្ក្រាប ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃ ដោយបំ​ពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើ​រចេញ ដោយសាតែគេដឹងថាម្ចាស់ទីតាំងបើកជល់មាន់នេះ ជាមន្ត្រីនគរបាលក្រុងម្នាក់ផងដែរ។

​ក​​ន្លែងជល់មាន់នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈ​ដែលទីតាំង ជល់មាន់នេះ មានម្ចាស់ ​ឈ្មោះ ​ឆើត និងរួមមានទាំងល្បែងបៀរ និងអាប៉ោង ដែលមានមេឈ្មោះ យូ និង សុខណា បើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា ដែលចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ មិនទាន់បាត់ក្តៅគូទផង ស្រាប់តែពេលនេះ ចាប់ផ្តើមលេងវិញទៀតហើយ ដោយលេងខ្លាំងក្លា​ជាង​មុនទៅទៀត។

​បើតាមប្រភព​ពីអ្នក​​​​​ចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូរៗ ខ្ទង់ពាន់ដុល្លារឯណោះ​ ចំ​ណែ​កចាក់បៀរ និងអាប៉ោងវិញ ក៏មិន​​​​​​​​​​​​​​​​តិចដែរ​ គឺចូលខ្ទង់ពាន់ដូចគ្នា។

​កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការ​គាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជិតស្ពានអាកាសស្ទឹងមា​នជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសំឡេងហ៊ោ​​រ​កញ្ច្រៀ​វមិនខ្លាចក្រែងរអែងអ្នកជិតខាង ជាពិសេសសមត្ថកិច្ចនោះឡើយ ។

​មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ​ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ​-​សង្កាត់​ មានសុវត្ថិភាព តែបែរជាក្នុង ​ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។

​​​​​បើ​តាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា​កម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ ត្រូវតែបន្តបង្ក្រាបទីតាំ​ងដែលបើកល្បែងស៊ីសងគ្រប់​ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។

​មហាជនមានការងឿងឆ្ងល់ថា ទីតាំងខា​ងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុម្តេចបានជាអាចបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់​ហើយមើលទៅ។

ចំពោះទីតាំងខាងលើ ប្រជាពលរដ្ឋ បានដាក់សំនួរថា ហេតុអ្វីបានជាសមត្ថកិច្ចបង្ក្រាបដូចអំពិលអំពែកបែបនេះ ព្រោះឃើញទើបបង្ក្រាប ឥឡូវបើកវិញ ឬមួយមានអ្វីពិសេស បានជាបង្ក្រាបបើកវិញ បង្ក្រាបបើកវិញដូច្នេះ។

ពាក់ព័ន្ធនឹងករណីនេះដែរ​ អង្គភាពសារព័ត៌មាន MCN ​មិនអាចសុំការបំភ្លឺពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និង លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ បានទេ។អង្គភាពសារព័ត៌មានយេីងនិងធ្វេីការផ្សាយបន្តទៀតប្រសិនបេីមានការស្រាយបំភ្លឺពីសមុីភាគីពាក់ពន្ធ័។យ៉ាងណាអង្គភាពសារព័ត៌យេីងនិងរង់ចាំការបកស្រាយពីសមុីភាគីពាក់ពន្ធ័គ្រប់ពេលវេលា៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here