ឃាត់ខ្លួនជនជាតិចិន១០៥នាក់ បើកល្បែងអេគិចត្រូនិក នៅខណ្ឌសែនសុខ

0
6

ភ្នំពេញ៖ នគរបាលអន្តោប្រវេសន៍បានចុះឃាត់ខ្លួនជនជាតិចិនបានចំនួន១០៥នាក់ ដែលការចុះបង្ក្រាបនេះ បានធ្វើឡើងនៅចំណុច សាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រៅពីជនជាតិចិនប្រុសស្រី ១០៥នាក់ត្រូវឃាត់ខ្លួន កម្លាំងនគរបាលក៏បានដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (DeskTop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ចំនួន ៨០គ្រឿង។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួនក្រុមជនជាតិចិនទាំងអស់នោះ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដទៀតតាមផ្លូវច្បាប់៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here