បើក​ម៉ូតូលឿនពេក​ជាន់​ហ្រ្វាំង​មិន​ទាន់​វ៉ាកអឺរថយន្ត Lexus 300 ទាក់​ដៃចង្កូតនិងរថយន្តដួលបោកក្បាលស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់

0
156

 

 

 

ភ្នំពេញ ៖ គួរឲ្យអាណិត​អាសូរ​បុរស៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន វ៉ាក់អឺនឹងរថយន្តLexus 300កំពុង​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូគេចមិនផុតទៅ ទាក់ដៃចង្កូតនិងរថយន្តដួលបោកក្បាលនិងថ្នល់បណ្តាលអោយបុរសម្នាក់ស្លាប់២នាក់រង​របួស​ធ្ងន់ស្រាល រួម​នឹង​អ្នកធ្វើដំណើរតាមផ្លូវម្នាក់ទៀត​រងរបួសស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ​២០១៧ ស្ថិត​តាម​នៅបណ្តោយផ្លូវវេងស្រេង ខាងលិចផ្សារឯករាជ្យ៣០ម៉ែត្រ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សាក​សពជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ធី ចន្ធូ អាយុ១៩ ឆ្នាំ​មុខរបរជាង ម៉ូទ័រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិគងជ័យ ឃុំគងជ័យស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំនិង​អ្នក​រួម​ដំណើរ​២នាក់​ទៀត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។ដោយ​ជិះ​ម៉ូតូម៉ាក​ហុង​ដា​ សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម 1D-5808។ ចំណែកឯ​រថយន្តបង្កហេតុ​ម៉ាក Lexus 300 មិនចាំស្លាកលេខ រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យ​ឈឹង​។
តាមប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យ​ដឹងថានៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះ​ម៉ូតូ​មួយ​គ្រឿង​មានគ្នា៣នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ក្នុងទិសដៅពីលិចទៅកើតយ៉ាង​លឿន។ដោយ​ឡែក​រថយន្ត​បង្ក​ហេតុ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ទិសដៅពីត្បូងទៅជើងឆ្លង​ផ្លូវ​ជាហេតុធ្វើអោយម៉ូតូជន​រងគ្រោះ​ វ៉ាក់អឺចាប់ហ្វ្រាំងមិនទាន់ គេចក៏មិនផុតទៅទាក់ដៃចង្កូតនិងរថយន្តបណ្តាលអោយដួលអូសនិងថ្នល់បោកក្បាលស្លាប់ម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ហើយម៉ូតូរងគ្រោះបានខ្ទាចទៅប៉ះម៉ូតូមួយគ្រឿងទៀតរង​របួសស្រាលម្នាក់។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តក្លីនិកឯកជន មកដឹកទៅព្យាបាល ខណៈ​ដែល​សមត្ថកិច្ចកំពុង​ធ្វើការ និងរៀបចំសពនោះមានបុរសដែលមកមើលហេតុការណ៍​ទាស់​ចិត្ត​នឹង​អ្នក​បើកបរ​រថយន្ត​ដឹក​សព​យក​ថ្លៃ​ពេក​ឈ្លោះនិងវាយតប់គ្នាមួយ​ប្រ៉ាវ​អោយ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​មើល​លេង​។
បច្ចុប្បន្ននេះ​សាកសពនេះត្រូវបាន​នគរបាល​មូលដ្ឋាន​ធ្វើ​ឯកសារ​​ប្រគល់​អោយ​សាច់ញាតិ​បង​ប្អូន​ជន​រងគ្រោះ​យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕​សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here