ស្រវឹងគ្រឿងញៀនស្រាតប្្ចេញក្បាច់កុន ប៉ូលិសតាមអង្វរ

0
6

នំពេញៈ បុរសមានវ័យជាង៤០ឆ្នាំម្នាក់ សង្ស័យបែកថ្នាំ ឬវិកលចរិតម្នាក់  បាន កាន់ទុយោជ័រមួយ ប្រវែងជាង១ម៉ែត្រ  ដើរស្រាត ហើយបញ្ចេញក្បាច់គុន ដូចក្នុងវីដេអូ តាមផ្លូវជាតិលេខ២ បង្ករការភ្្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩   ក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បាន ជិះម៉ូតូតាមមើលពីក្រោយប៉ុណ្ណោះ។

មន្ត្រីប៉ូលិសនិយាយថា  បុរសនេះមិនដឹងមានផ្ទះសម្បែងនៅឯណាទេ ហើយដោយខ្លាចកើតមានបញ្ហា គ្រោះថ្នាក់ដោយប្រការណាមួយដល់អ្នកដំណើរ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ក៏បានជិះតាមឃ្លាំមើលពីក្រោយ រហូតដល់កណ្ដាលយប់ គាត់ដើរចូលក្នុងទឹកដីក្រុងតាខ្មៅបាត់ទៅ ដោយមិនមានរឿងអ្វីកើតឡើងឡើយ ៕ អូន  ធួក

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here