ឃាត់ខ្លួនជនជាតិ​ចិន​ និង​វៀតណាម​ប្រុស/​ស្រី ចំនួន​២៩​នាក់ រកស៊ីម៉ាស្សាបង្កប់ផ្លូវភេទ

0
7

ភ្នំពេញ ៖ ហាង​ចិន​ចំនួន​៤​កន្លែង​ មាន​ទីតាំង​ក្បែរៗ​គ្នា មាន​លួចលាក់​បង្កប់​សេវា​ផ្លូវ​ភេទ ត្រូវបានកម្លាំងកងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះបង្ក្រាប​​ដោយ​ហើយឃាត់​ជនជាតិ​ចិន​ និង​វៀតណាម​ប្រុស/​ស្រី ចំនួន​២៩​នាក់ បន្ទាប់ពី​សមត្ថកិច្ច​ស៊ើបអង្កេត​ជា​ច្រើន​ថ្ងៃ​រួច​មក​នោះ ​ទើប​ឈានដល់​ការចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៨​យប់​ ថ្ងៃទី​៨ ខែ​កញ្ញា ​ឆ្នាំ​២០១៩ ចំណុច​ហាង​៤​កន្លែង​ជិតៗ​គ្នា។

សមត្ថកិច្ចឲ្យដឹងថាទីតាំង​ទី​១-មាន​យីហោ, កន្លែង​សម្រាក​កាយ ,ទី​២​យីហោ អេ​ស៊ា​ង​ទី​ស្បា​ម៉ាស្សា ,ទី​៣-យីហោ សម្រាក​លំហែ​ម៉ាស្សា ,ទី​៤​មាន​យីហោ ម៉ាស្សា​ផ្ទះ​ក្រហម ទីតាំង​ទាំង​៤ នៅ​ផ្លូវ​លេខ​១១៣k ភូមិ​ព្រៃទា​1 សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា ទីតាំង​ខាង​លើ​ជា​របស់​ជនជាតិ​ចិន​ជួល​បើក​ហាង​រកស៊ី​ម៉ាស្សា ​កោស ​ជប់ ដោយមាន​បុគ្គលិក​នារីៗ​ជា​ជន​ជាតិចិន​ និង​វៀតណាម​ជា​ច្រើន​នាក់ ដោយសារ​សង្ស័យ​ទីតាំង​ខាង​លើ​បង្កប់​សេវា​ផ្លូវ​ភេទ ទើប​សមត្ថកិច្ច​តាមដាន​រហូត​ដឹង​ការពិត​ចុះ​បង្ក្រាប​តែម្ដង។

ក្នុង​ប្រតិបត្តិការ​ខាង​លើ​នេះ ​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស/​ស្រី​ចំនួន​២៩​នាក់ ​ក្នុង​នោះ​នារី​ចំនួន​១៧​នាក់ ​ជនជាតិ​ចិន​១៤​នាក់ ​វៀតណាម​៣​នាក់​ និង​បុរស​ជនជាតិ​ចិន​១២​នាក់​ផង​ដែរ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​កម្លាំង​បាន​នាំ​ខ្លួន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​រាជធានី​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ​ដោយឡែក​ទីតាំង​ទាំង​៤​ខាង​លើ​ត្រូវបាន​បិត​បណ្ដោះអាសន្នសិន ៕ អូន  ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here