បង្ក្រាប ក្រុមចិន ចាប់ជំរិតទារប្រាក់តាម ប្រព័ន្ធអិនធើណេតឃាត់ខ្លួន ជនជាតិ ចិន ប្រុស ស្រី ចំនួន ១៤៤ នាក់

0
25

ភ្នំពេញ ៖ កម្លាំង នគរបាល នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា នៃ ក្រសួងមហាផ្ទៃ រួម ទាំង សមត្ថកិច្ច មូលដ្ឋាន ធ្វើការ ឡោម ព័ន្ធ ឆែកឆេរ ខុន ដូ កម្ពស់ ៩ ជាន់ អត់ យីហោ មួយ កន្លែង បង្ក្រាប ក្រុម ចាប់ជំរិត ទារប្រាក់ តាម ប្រពន្ធ អិន ធើ ណេ ត ដោយ ឃាត់ខ្លួន ជនជាតិ ចិន ប្រុស ស្រី ចំនួន ១៤៤ នាក់ ព្រមទាំង ដកហូត បាន គ្រឿង អេ ឡិច ត្រិច ដែល ជា មធ្យោបាយ ចាប់ជំរិត មួយចំនួន ធំ ។

ការ បង្ក្រាប ក្រុមចាប់ជំរិត នេះ បាន ធ្វើ ឡើងកាលពី វេលា ម៉ោង៩ ព្រឹក ថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅ ចំណុច ខុន ដូ អត់ យីហោ ស្ថិត នៅ អគារ លេខ ១៧ ផ្លូវ លេខ ១១២ សង្កាត់ ផ្សារ ដេរ ប៉ូ ទី ៣ ខណ្ឌទួលគោក ។ ប្រតិបត្តិការ នេះ ដឹកនាំ ដោយ លោក ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាន នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា និង មានការ សម្របសម្រួល ដោយ លោក សេង គឹ ម ឡាក់ ព្រះរាជអាជ្ញា រង អម សាលាដំបូង រាជធានី ភ្នំពេញ ព្រមទាំង មានការ ចូលរួម ពី នាយកដ្ឋាន គ្រប់គ្រង សន្តិសុខ ឯកជន នៃ ក្រសួងមហាផ្ទៃ , នគរបាល នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ និង នគរបាល មួល ដ្ឋា ន ផង ដែរ ។

តាមប្រភពព័ត៌មាន អោយ ដឹងថា សមត្ថកិច្ច ចម្រុះ បាន ធ្វើការ ឡោមព័ទ្ធ ខុន ដូ នោះ នៅវេលា ម៉ោង ប្រមាណ៩ ព្រឹក ហើយ បាន ធ្វើការ ឆែកឆេរ រក ឃើញ ជនជាតិ ចិន ប្រមាណ ជាង ១០០ នាក់ ដែល កំពុង តែ ប្រមូលផ្តុំ គ្នា នៅ ក្នុង ខុន ដូ កម្ពស់ ៩ ជាន់ ដើម្បី ធ្វើ សកម្មភាព ចាប់ជំរិត តាម ប្រព័ន្ធ អ៊ិ ន ធើ ណេ តទៅ ក្រៅប្រទេស ។ ប្រ តិ ប្រត្តិការ បាន ធ្វើ ឡើង អស់ រយៈពេល ជា ច្រើន ម៉ោង ។

យោងតាម សមត្ថកិច្ចបានអោយ ដឹង ថា ជនជាតិ ចិន ចំនួន ១៤៤ នាក់ ក្នុង នោះ មាន ស្រី ៣០នាក់ ត្រូវ បាន ឃាត់ខ្លួន ព្រមទាំង ដកហូត បាន សម្ភារ គ្រឿង អេ ឡិច ត្រូវ និ ច ជា ច្រើន ទៀត ដែល ជា មធ្យោបាយ ចាប់ជំរិត ទា ប្រាក់ ៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here