លួចកាបូបលុយបាន យកកាតATMទៅដកលុយនៅធនាគារជាប់ជុចនគរបាលល្មម

0
5

ភ្នំពេញ: ពិតជាចិត្តសឿងមែនដែលស្ត្រីសង្ស័យម្នាក់មិនត្រឹមតែលួចយកកាបូបលុយ គ្រឿងអល័ង្កា ប៉ុណ្ណោះទេ ក្រោយលួចបាន រហូតដល់យកកាត ATM របស់ជនរងគ្រោះទៅដកលុយនៅធនាគារទៀត តែអស់ល័ក្ខត្រឹម ខាងធនាគារសហការជាមួយ ភាគីរងគ្រោះ សមត្ថកិច្ចចុះទៅឃាត់ខ្លួនបានតែម្តង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅធនាគាអេស៊ីលីដា សាខាចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម សុខគា អាយុ ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ផ្កាឈូក ភូមិត្រពាំងទួល សង្កាត់កំបូល មានទីលំនៅភូមិអង្គដូនពីស ឃុំទឹកល្អក់ គងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យឈ្មោះ អ៊ួង សុភី អាយុ៣៤ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិកណ្តាល ឃុំត្រពាំងរាំង ស្រុកឈូក ខេត្តកំពត ។

តាមស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងមក ពេលចេញពីធ្វើការ ឆ្លៀតរកទិញផ្លែឈើ នៅខាងមុខរោងចក្រ ត្រូវបានជនសង្ស័យបន្លំលួចកាបូប ពីក្នុងថង់ដៃយួរទៅបាត់ ក្នុងនោះមានលុយ១ម៉ឺនរៀល ខ្សែកប្លាទីនមួយខ្សែ ចិញ្ចៀនប្លាទីនមួយវង់ កាតATM មានលុយ ៣០០ដុល្លារ អត្តសញ្ញាណប័ណ្ណ កាតការងារ ។ ដោយពាក់ព័ន្ធ និងឯកសារ ជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ច ធនាគារ ទុកជាស្រេច ស្រាប់តែមកដល់ព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ខាងធានាគារ បានប្រទះជួប ស្ត្រីសង្ស័យខាងលើ កាន់កាតATM ទៅរកបើកលុយទើបសហការគ្នា រួមជាមួយនគរបាលប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនបានស្ត្រីសង្ស័យជាអ្នកលួច កាបូបលុយបានតែម្តង ។
តាមសម្តីស្ត្រីសង្ស័យបានឲ្យដឹងថា កាបូបរបស់ជនរងគ្រោះរើសបានគ្រាដែល ថង់របស់ស្ត្រីរងគ្រោះធ្លាយគូទ ។ សម្តីហាក់ដូចជាដោះសារ ធាតុពិតនោះ ស្ត្រីរងគ្រោះ វត្តមាននៅប៉ុស្តិ៍ចោមចៅ៣ បានលើកថង់ ដែលកាលដែលនាងដាក់កាបូបនោះបង្ហាញ ថង់គូទនៅស្អាតទេ ពោលគឺពុំបានធ្លាយឡើយ ៕អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here