ឪពុកចាប់រំលោភសេពសន្ថវៈកូនស្រីប្រពន្ធចុងបានសម្រេចនគរបាលចាប់ដាក់ខ្នោះ

0
6

ខេត្តកំពង់ចាម ៖ កម្លាំង​នគរបាល​ស្រុក​ស្ទឹងត្រង់ ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ត្រូវជា​ឪពុកចុង ​ដែល​បាន​ធ្វើ​សកម្មភាពចាប់​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ប្តីដើមរបស់ប្រពន្ធ ​ស្ថិតក្នុង​វ័យ​អនីតិជន រហូត​បាន​សម្រេច ។

មន្រ្តីនគរបាលស្រុកស្ទឹងទ្រង់​បាន​ឲ្យដឹងថា​ នៅវេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ចូល​ថ្ងៃទី​១០​ ខែ​កញ្ញា ​ឆ្នាំ​២០១៩ ឈ្មោះ​ សែម ​សុភាព ​អាយុ​៤០​ឆ្នាំ ជន​ជាតិខ្មែរ​ ត្រូវជា​ប្តី​ចុងរបស់ម្តាយក្មេងស្រីរងគ្រោះ​ បានចាប់​រំលោភ​សេពសន្ថវៈ​ទៅលើ​កូនស្រី​ឈ្មោះ​(​យ​ ដ​) ​អាយុ​១០​ឆ្នាំ​ នៅក្នុង​បន្ទប់ លើផ្ទះ​រហូត​បាន​សម្រេច។ សកម្មភាពនេះត្រូវបានក្មេងស្រីរាយការណ៍ប្រាប់ម្តាយឲ្យដឹង ហើយម្តាយក៏ទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ​ភ្លាមៗ។

ប្រភពដដែល​បាន​បន្តថា ក្រោយពី​បានទទួល​បណ្តឹង​ភ្លាម ​បាន​ចាត់​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ​ដោយ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែកកក់​ ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវ​ជ្រាវ និង​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​សែម​ សុភាព ជា​ឪពុកចុង​ តាម​បញ្ជា​របស់ ​លោក​ហួត​ វុទ្ធី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម ​ហើយ​បាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ ដើម្បី​សាកសួរ​និង​ចងក្រង​សំណុំរឿង​បញ្ជូនទៅសាលដំបូងខេត្តចាត់ការតាមច្បាប់ ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here