នគរបាលប៉ុស្តិ៍ស្រះចកចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន02កញ្ចប់

0
10

ភ្នំពេញៈកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកធ្វើការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតនូវវត្ថុតាងមួយចំនួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 08និង 50 នាទីយប់ថ្ងៃទី 19ខែកញ្ញា ឆ្នាំ 2019 ត្រង់ចំណុចលើផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើនេះចុះបង្ក្រាបដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវនូវមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងក្រោយពីកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងដកហូតថ្នាំញៀនបានចំនួន 02កញ្ចប់ក្នុងនោះធំ01កញ្ចប់តូចចំនួន 1 កញ្ចប់ ទូរសព្ទ័ដែម៉ាកNOKIAមួយគ្រឿង
រួមទាំងថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕  នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here