រថយន្តលុចស៊ីសមួយគ្រឿងជាប់ហ្គ្រា បានបុករះម៉ូតូ ផាស្អាប់និងរថយន្តសរុប ៥គ្រឿងទៀតបណ្ដាលឲ្យបុរសម្នាក់បានស្លាប់យ៉ាងរន្ធត់

0
25

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តលុចស៊ីសមួយគ្រឿងសុខៗស្រាប់តែជាប់ហ្គ្រា បានបុករះម៉ូតូ ផាស្អាប់និងរថយន្តសរុប ៥គ្រឿងទៀតបណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២៖២៥នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ១៣៩ កែង១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញមានរថយន្ដលុច្សស៊ីសRX៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 2A-6474 មួយគ្រឿង បើកបរដោយបុរសម្នាក់មានវ័យជាង៣០ឆ្នាំ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចផ្លូវបែកជាបួនក៏ស្រាប់តែមានម៉ូតូសេ១២៥មួយគ្រឿងរបស់លោកពូជនរងគ្រោះដែលបាន(ស្លាប់)ពេលបញ្ចូនទៅមន្ទីពេទ្យ ដោយបានបុកអូសជិត២០ម៉ែត្រ និងបន្តបុករះរថយន្តលុចស៊ីសRX400 ,ម៉ូតូស្គុបពីរ ,ហើយទៅគៀបជាប់ជាមួយម៉ូតូហ្សូមមឺ, ផាស្អាប់ សរុស៥គ្រឿងទៀតបណ្តាលឲ្យមានមនុស្សរងរបួសស្រាល៣ទៅ៤នាក់ផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅខាងជំនាញចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នពេញ ចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូ រថយន្តរងគ្រោះទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ ។រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្វែងរកនិងទំនាក់ទំនងក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here