អ្នកធ្វើផ្លូវអន់គុណភាព ឬ អ្នកបើកបរចង់សាកផ្លូវថ្នល់?

0
18

ខេត្តសៀមរាប: ដូចឃើញក្នុងរូបភាពនេះរថយន្តដឹកខ្សាច់មួយគ្រឿងបើកឆ្លងកាត់ផ្លូវ៣០ម៉ែត្រ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៩ បណ្តាលឲ្យផុងកង់ផ្លូវថ្នល់កៅស៊ូតាមស្នាមកង់រថយន្តប្រវែងជាង៣០ម៉ែត្រ ខូចខាតយ៉ាងដំណំ ដែលមើលទៅគួរឲ្យហួសចិត្ត ព្រោះមិនដឹងថាបន្ទោសអ្នកសាងសង់ផ្លូវគ្មានគុណភាព ឬ បន្ទោសអ្នកបើកបររថយន្តដឹកខ្សាច់លើសទម្ងន់?

ប្រជាពលរដ្ឋដែលឃើញទិដ្ឋភាពបែបនេះនាំគ្នាហួសចិត្តគ្រវីក្បាល ដ្បិតផ្លូវនេះទើបសាងសង់មិនទាន់បានប៉ុន្មានផងខុចខាតប៉ុណ្ណេះទៅហើយ ចុះទម្រាំទៅថ្ងៃមុខទៀតអាចនឹងមានគ្រោះថ្នាក់ដល់កម្រឹតណា ។ បើមើលទៅ ម្យ៉ាងវាជាកំហុសខាងរថយន្តក៏ថាបានដែលផ្ទុកខ្សាច់លើសចំណុះទើបបណ្តាលឲ្យខូចផ្លូវបែបនេះ តែម្យ៉ាងទៀត បន្ទោសរថយន្តក៏មិនបាន ព្រោះធម្មតាការសាងសង់ផ្លូវធំយ៉ាងនេះ អ្នកធ្វើផ្លូវត្រូវតែធ្វើឲ្យមានគុណភាពទ្រទម្ងន់ឲ្យបាន មិនមែនធ្វើអេកជ្រាយដូចបាយម៉ានយកតែបរិមានអន់គុណភាពគ្រាន់តែរថយន្តចៀសគ្នាផុងកង់យ៉ាងនេះទេ ។ ម្យ៉ាងទៀតមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏មិនបានដាក់ស្លាកសញ្ញាហាមឃាត់មិនឲ្យរថយន្តធុនធ្ងន់បើកឆ្លងកាត់នោះដែរ ។

យ៉ាងណាក្ណុងករណីនេះម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់អ្នកបើកបរ និងរថយន្ត នាំយកទៅសាកសួរ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកឯអ្នកម៉ៅការ ក៏តម្រូវឲ្យធ្វើផ្លូវនេះ ឡើងវិញផងដែរ ៕  សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here