ព្រហ្មលិខិតៈ ឆ្កួត ស្រលាញ់ឆ្កួត មានអីគួរឲ្យអស្ចារ្យ?

0
10

ភ្នំពេញ ៖ កំពុងជិះម៉ូតូសុខៗ ស្រាប់តែស្រីមានវ័យជាង៤០ឆ្នាំម្នាក់(មនុស្សឆ្កួត)បានលោតចុះពីលើម៉ូតូ ស្ទុះទៅអោបជើងបុរសចម្កួតម្នាក់ស្លៀកពាក់គគ្រិចកាន់ស្បោងបាយពីរប្រអប់ ដែលកំពុងឈរលើចិញ្ចើមផ្លូវ រួចនាងពោលទាំងទឹកភ្នែកថា សែនស្រណោះណាស់ កាលបងជាប្តី បងបំរើអូន បងថ្នាក់ថ្នមអូន រកស៊ីចិញ្ចឹមអូន និងកូន ពេលអូនឆ្លងទន្លេ កូនខ្ចី បានបងនិងហើយ ទឹកក្តៅ ទឹកត្រជាក់ ហ៊ានពុះពារ សព្វគ្រប់បែបយ៉ាង បំពេញកាតព្វកិច្ចជាប្តីល្អ ទោះយើងរស់នៅក្នុងខ្ទមស្បូវក៏ដោយ ក៏អូនសែនពេញចិត្ត មិនដែលគិតរឿង ក្រីក្រនោះទេ ។ អូនបានចេញទៅធ្វើការនៅថៃ ជាង ៥ឆ្នាំ ហើយក៏បាត់ដំណឹងបងស្ងាត់ឈឹង គ្មានដំណឹងសូន្យ , គេថា បងគ្រោះថ្នាក់ចរាចរណ៍ ត្រូវម៉ូតូបុក ស្លាប់បាត់ទៅហើយ។ ទើបពេលនេះ អូនជិះម៉ូតូ ជាមួយប្តីអូនក្រោយ ឃើញ ភិនភាគ ខាងក្រោយ និងដំណើរ អូនហាក់ មានអារម្មណ៍ ថាជាមនុស្សអូនធ្លាប់ស្គាល់ ! ពេលនោះ អូនក៏សុំឲប្តីឈប់ម៉ូតូ ពីមុខមនុស្សសរសៃប្រសាទនោះ , ប្តីខ្ញុំក៏ឆ្ងល់ថា៖ អូនឈប់ធ្វើស្អី មនុស្សឆ្កួតនិង បងតែងតែឃើញ ដើររើស ស្បោង និង សុំបាយគេស៊ី តាមផ្លូវរហូតនិង ! ប្រយត្ន័វា ដេញវាយអូនណា ។

ពេលចុះ ពីលើម៉ូតូភ្លាមៗ ស្រីនោះក៏បានពោលពក្យក្តុកក្តួល រួមទាំងទឹកភ្នែក ស្រក់មកលើថ្ពាល់ ទន្ទឹមគ្នា និងចិត្តក្តុកក្តួល ទន់ជង្គង់គ្រឹប ដោយបន្លឺពាក្យយ៉ាងកម្សត់ថា៖ ពុទ្ធោព្រះជាម្ចាស់ « ប្តីខ្ញុំទេតើ ! បង ហ៊នៗ នៅចាំអូនទេ ? អូនប្រពន្ធបងណា » ម៉េចក៏បាត់បង គ្មានដំណឹងអញ្ចឹង បងសម្លាញ់ ! ម៉េចបានជាទេវតា ដាក់ទោសដល់ក្រុមគ្រួសារយើងយ៉ាងនេះ ។ ពេលនោះប្រពន្ធ ក៏បានយំននាលដី ធ្វើឲប្តីនាងក្រោយស្រឡាំងកាំង ហើយក៏មានអារម្មណ៍ងឿងឆ្ងល់ ផងដែរ ព្រោះគាត់មិនដែលបាន ឮដំណើរសាច់រឿងប្រពន្ធនិយាយប្រាប់សោះ ។ គាត់បានថ្វាយបង្គំ សំពះជើងប្តី សូមអភ័យនិង ខមាទោស និងសូមឲប្តីរបស់គាត់ ឈប់វង្វេងស្មារតី និងក្លាយជាមនុស្ស ដ៏ល្អ ដូចដើមវិញទៅ ។ នេះជារឿងពិត ដែលព្រហ្មលិខិតកំណត់ឲ្យមនុស្សឆ្កួតជួបឆ្កួត ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here