បាញ់ប្រហារសម្លាប់នគរបាលព្រហ្មទណ្ឌខេត្តរតនគិរីម្នាក់ នៅក្នុងហាងកាហ្វេចាប់ឃាតកបានហើយ

0
11

ខេត្ត​រតនគិរី​ ៖​ ជនរងគ្រោះ​ជាមន្ត្រី​នគរបាល​ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីម្នាក់ បានស្លាប់ដោយត្រូវ​គ្រាប់កាំភ្លេីងដោយសារការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លេីងមិនស្គាល់មុខ​មួយក្រុម​ បានចូលបាញ់ប្រហារនៅក្នុងហាងកាហ្វេមួយកន្លែង ក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី​ កាលពី​វេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ​ ។ លុះបានប្រមាណជាង២ម៉ោងក្រោយមក ជនសង្ស័យជាឃាតក ត្រូវបានសមត្ថកិច្ចតាមចាប់បាន និងស្គាល់ ខ្មាន​់កាំភ្លើង មាន​​ឈ្មោះ​នួន មក​រា អាយុ​៣១​ឆ្នាំ​ ជាមន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ស្ថិតត្រង់​ចំណុច​បឹង​យ​ក្ស​ឡោម​ ដោយគេសារភាពថាមានគំនុំជាមួយជនរងគ្រោះ ។

ក្រោយពិនិត្យសមត្ថកិច្ចបញ្ជាក់ថា សព​ជនរងគ្រោះឈ្មោះ ផន ទុំ ជានាយ​ រង​ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

សាក្សី​បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា​ នៅមុនពេលកើតហេតុ ឃេីញរថយន្ត​ មួយគ្រឿង​ម៉ាកហ្វ័ររ៉ែនន័រ ផ្ទុកមនុស្សប្រមាណជា៣-៤នាក់ ឈប់នៅមុខ​ហាងកេីតហតុខាងលេី​ ដើរតម្រង់​សំដៅមករកជនរងគ្រោះ រួចដកកាំភ្លេីងបាញ់តែម្តង ហេីយនាំគ្នាឡើងរថយន្តបើកគេចបាត់អស់ទៅ​ ។

សមត្ថកិច្ចក្រុងបានលុង កំពុងស៊េីបសួរជនដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវនេះបន្តទៀត៕ សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here