ជិះម៉ូតូស្ទាក់ពីមុខនារី ស្រស់ស្អាត ឆក់កាបូប ៣ថ្ងៃក្រោយ នគរបាលចាប់ខ្លួន

0
10

ខេត្តសៀមរាប: មន្ត្រីជំនាញបានឃាត់ខ្លួនបុរសម្នាក់ ករណីឆក់កាបូប ត្រង់ចំណុចក្រុមហ៊ុនខារ៉ាបាវ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង៩ព្រឹក។

ជនសង្ស័យឈ្មោះ ហួ ខួច ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅបន្ទប់ជួល ស្ថិតភូមិជនង់ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ សុខ ជីលីញ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកមណ្ឌលកម្សាន្ត កាឡាក់ស៊ី។

ដំណើររឿង៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤០នាទីព្រឹក ជនរងគ្រោះចេញពីធ្វើការត្រឡប់មកផ្ទះវិញ ស្របគ្នានោះជនសង្ស័យបាន ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ បិតតែមពណ៌មាស តាមពីក្រោយមកដល់ ភូមិបឹងដូនប៉ា ក៏ឈប់ម៉ូតូពីមុខជនរងគ្រោះ ធ្វើសកម្មភាពឆក់កាបូប តែត្រូវជនរងគ្រោះទាញយកបានវិញ និងស្រែកឲ្យអ្នកជិតខាងជួយ។
ខណ:នោះពលរដ្ឋម្នាក់ បានមកជួយចាប់ តែជនសង្ស័យ រើបម្រាស់រត់គេចខ្លួនបាត់។ លុះដល់វេលាខាងលើ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅស្នងការនគរបាល ដើម្បីធ្វើការសាកសួរ ទើបជនសង្ស័យសារភាពថា ខ្លួនពិតជា ឆក់យកការបូបពីជនរងគ្រោះប្រាកដមែន ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here