បញ្ជូនសង្ឃចំណាស់ទៅតុលាការករណីសេពមេថុនជាមួយកេ្មងស្រីអនិតិជន៣យប់មិនបានដល់ទីជម្រៅ

0
9

ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារអនិតិជនខេត្តមណ្ឌលគិរី បាន​សម្រេច​បញ្ជូន​អតីត​សង្ឃ​វ័យ​ចំណាស់​ម្នាក់​ទៅ​សាលាដំបូងខេត្ត នា​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រោយ​ពី​ឃាត់ខ្លួន​អស់​រយៈពេល​២​ថ្ងៃ ពាក់ព័ន្ធ​ក្នុង​ករណី​ប្រទូស្ត​កេរ្តិ៍​ខ្មាសលើ​កុមារី​ម្នាក់​មាន​អាយុ​១២​ឆ្នាំ នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំ​៣​យប់​ជាប់​ៗ​គ្នា​។

មន្រ្តីនគរបាលការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និងការពារអនិតិជនខេត្តមណ្ឌលគិរី បានឲ្យដឹងថា អតីត​សង្ឃ​វ័យ​ចំណាស់​លើ​ខាងលើ​នេះ មានឈ្មោះ សេង អ៊ឹម អាយុ​៧១​ឆ្នាំ ទើប​បួស​បាន​៣​ឆ្នាំ​ប៉ុណ្ណោះ​នៅ​វត្ត​គិរី​បក្ស​ណា​ថេ​រាម ស្ថិត​ក្នុងភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។

បើ​តាម​លោកស្រី ហួ​ន គឹ​ម​ហេង ស្នងការ​រង​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខាងលើ​នេះ ជា​ព្រះសង្ឃ​ស្នាក់​អាស្រ័យ​នៅ​វត្ត​គិរី​បក្ស​ណា​ថេ​រាម ស្ថិត​ក្នុងភូមិ​រណែង ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។ ដោយ​ត្រូវ​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែតុលា ឆ្នាំ២០១៩ ក្រោយ​ពី​មាន​ពាក្យ​បណ្តឹង​ពី​គ្រួសារ​កុមារី​រង​គ្រោះ ។

លោកស្រី​ស្នងការ​រង​បន្ត​ថា ​ការ​ចាប់​ឃាត់ខ្លួន​អតីត​សង្ឃ​រូប​នេះ ព្រោះ​តែ​នៅ​ក្នុង​អំឡុង​ថ្ងៃ​កាន់បិណ្ឌ គឺ​ថ្ងៃ​ទី​២៦-២៧ និង​ទី​២៨ ខែកញ្ញា​នោះ ជនសង្ស័យ (​ពេល​នៅ​ជា​សង្ឃ​) បាន​ឲ្យ​កុមារី​រង​គ្រោះ និង​ក្មេង​ៗ​បី​ទៅ​បួន​នាក់​ផ្សេង​ទៀត​ដែល​ស្នាក់​នៅ​ក្នុង​វត្ត ដែល​​ពួក​គេ​សុទ្ធ​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ ដោយ​ឱ្យ​រើ​កន្លែងដេក​ពី​សាលាឆាន់ ទៅ​ដេក​នៅ​សា​ឡុំ​វិញ ដោយ​ថា នៅ​សាលាឆាន់​មាន​មនុស្ស​ម្នា​ច្រើន​ដ្បិត​ជា​រដូវ​បុណ្យ​ទាន​។ រយៈពេល៣យប់នេះ ខណៈដែល​ក្មេង​ៗ​កំពុង​លង់លក់​ក្នុង​ដំណេក អតីត​សង្ឃ​ខាងលើ​តែងបាន​លួច​ទៅ​ធ្វើ​សកម្មភាព​លូក​ស្ទាប​លើ​រាង​កាយ​ក្មេង​ស្រី និង​បាន​គំរាម​មិន​ឲ្យ​និយាយ​ប្រាប់​អ្នក​ណា​ម្នាក់​ឡើយ ប៉ុន្តែ​តែ​នៅ​យប់​ថ្ងៃ​ដំបូង​នេះ ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាពរួមភេទ​មិន​បាន​ដល់ទីជម្រៅ​នោះ​ទេ​។

ប្រភព​ដដែលបន្ត​ថាលុះ មកដល់​យប់​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ២០១៩ ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទ​ង្វើ​ពុំគាប្បីបែបនេះនេះ​ម្តងទៀត​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ តែ​ទំនងអាច​មក​ពីគាត់មាន​វ័យចាស់​ជរា​ពេក(ខ្សោយផ្លូវភេទ)​ទើប​មិន​ដំណើរការរួមរ័កបាន រួច​ក៏​ចាក​ចេញពី​កន្លែង​កើតហេតុ​បាត់​។ លុះ​នៅ​យប់​ថ្ងៃ​ទី​២៨ ខែឆ្នាំដដែល ជនសង្ស័យរូប​នេះ​បាន​ចូល​ទៅ​កន្លែងដេក​របស់​ក្មេង​ស្រី​រង​គ្រោះ​ដើម្បី​សាកល្បង​ម្តងទៀត តែនៅ​តែ​បរាជ័យ​ដូច​កាល​យប់​មុន​ៗ​ដដែល​។

លោកស្រី​បន្ត​ទៀត​ថា រំលង​បាន​ប្រមាណ​៣​ថ្ងៃ បន្ទាប់​ពី​មានការ​ប៉ុនប៉ង​ជា​ច្រើន​លើក​ច្រើន​សាមិន​បាន​សម្រេច ជនសង្ស័យ​ហាក់​មានការ​មិន​សប្បាយចិត្ត​ក៏​បាន​ដេញ​ក្មេង​ៗ រួម​នឹង​ក្មេង​ស្រី​រង​គ្រោះ​ចេញពី​វត្ត​លែង​ឲ្យ​ស្នាក់​នៅ​តទៅ​ទៀត។ ដូច្នេះ​ដោយ​បាន​រួច​ផុត​ពី​ជនសង្ស័យ ក្មេង​ស្រី​រង​គ្រោះ​ក៏​ទម្លាយ​រឿង​សង្ឃ​វ័យ​ចំណាស់​រំលោភ​បំពាន​រាង​កាយ​របស់​នាង ប្រាប់​ម្តាយមីង​នៅ​ឯ​ភូមិ​បានដឹង ទើប​បែកធ្លាយ​ ហើយ ភ្លាម​ៗ​នោះម្តាយមីង​ក្មេង​ស្រី ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យយកមកផ្សឹក​តែ​ម្តង​។ ដោយឡែក​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព និង​ទទួលស្គាល់​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទ​ង្វើ​នេះ​មែន ម្លោះហើយទើបកម្លាំងជំនាញ​កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here