លោកស៊ិនស៊ីវចៅសង្កាត់ជើងឯកបើករថយន្តបុកអ្នកជិះម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ ទាំងព្រឹក…!

0
9

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់សន្លប់បាត់មាត់ឈឹងខណះពេលកំពុងជិះម៉ូតូត្រូវរថយន្តមួយគ្រឿងរបស់លោកចៅសង្កាត់ជើងឯកបានបុកពេញទំហឹង។

.ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។

. តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៍បើកបរពីទិសដៅពីកើតទៅលិចលុះដល់ចំនុចកើតហេតុក៏មានរថយន្តមួយគ្រឿងទៀតម៉ាកលុចស៊ីសពណ៍RX330 ពណ៌ស ពាក់ស្លាកលេខ(ភ្នំពេញ 2AJ 0989) បើកបរពី ទិសដៅពីជើងទៅត្បូងបំរុងនិងឆ្លងផ្លូវបានជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលឲ្យខ្ទាតចូលគុម្ពស្មៅរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះភ្លាមៗផងដែរ។

. ក្រោយពេលកើតហេតុលោកចៅសង្កាត់ជើងឯកបានសងថ្លៃព្យាបាលដល់ជនរងគ្រោះដើម្បីចប់រឿង។នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here