ឃាត់ខ្លួនជនសង្ស័យ ម្នាក់រណីជួញដូរគ្រឿងញៀននៅខណ្ឌសែនសុខ

0
9

 

ភ្នំពេញៈនៅថ្ងៃទី០៤-១០-២០១៩ វេលាម៉ោង០១ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីជួញដូរគ្រឿងញៀន នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យ ០១នាក់ ឈ្មោះ សេង ចាន់ផី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់​ជួល ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដកហូតក្រាមសថ្លា០៣កូនថង់តូច និងជ្ជីងថ្លឹង ០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here