បុរស​ម្នាក់​តូច​ចិត្ត​នឹង​បងប្អូន​ស្តី​បន្ទោស​អោយ​មិន​ចេះ​ធ្វើ​ការ​ចង​ក​សម្លាប់​ខ្លួន​ឯង​

0
162

 

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ទឹម​ចេញ​ពី​មណ្ឌល​កែប្រែ​តូច​ចិត្ត​នឹង​បងប្អូន​ស្តី​បន្ទោស​អោយ​រាល់ថ្ងៃ​ពេក​ចង​ក​សម្លាប់​ខ្លួន​ឯង​ចោល​ប្រពន្ធ​កូន​រស់​នៅ​គ្មាន​អ្នក​ទី​ពឹង​អាស្រ័យ​។ហេតុ​ការណ៍នេះបាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩:៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៤ខែ​មករាឆ្នាំ​២០១៧ស្ថិត​នៅ​ក្រុម​ទី​១ភូមិ​ចាក់​ជ្រូក​សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍​សែនជ័យ​។
ជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ចាន់​ ហ្គ្រាន់​ណា​ អាយុ​២៥ឆ្នាំ​មុខ​របរ​មិន​ពិត​ប្រាកដ​ស្នាក់នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។
តាមប្រភព​ពត៌មាន​ពី​បងស្រី​របស់​ជន​រងគ្រោះ​ឈ្មោះ​ ចាន់​ ម៉ៅ​ អាយុ​២៧ឆ្នាំ​មុខ​របរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​កើត​ហេតុ​ជា​មួយ​គ្នា​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ឃើញ​ជន​រងគ្រោះ​អង្គុយ​ស្រងេះស្រងោច​ម្នាក់​ឯង​មិន​និយាយ​ស្ដី​សោះ​មើល​ទៅ​ហាក់​បី​ដូច​ជា​គ្មាន​ព្រលឹង​នៅ​ក្នុង​ខ្លួន​សូម្បី​តែ​បន្តិច​។​លុះ​មក​ដល់​ថ្ងៃ​កើត​ហេតុ​ស្រាប់​តែ​ឃើញ​ជន​រងគ្រោះ​ចង​ក​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ទឹក​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​រត់​នាំគ្នាមក​ជួយសង្គ្រោះ​។ប៉ុន្តែ​សំណាង​អាក្រក់​ជន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។
តាមប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​ជន​រងគ្រោះ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បាន​យក​ទៅ​មណ្ឌល​កែប្រែឱ​កាស​ខ្ងុំ​​ចំនួន​៦ខែ​ម្ដង​​រួច​មក​ហើយ​ ដោយ​ចង់​អោយ​ជនរងគ្រោះ​ផ្ដាច់​ខ្លួន​ចេញ​ពី​សារធាតុ​ញៀន។​ តែ​ពេល​ដែល​ជន​រង​គ្រោះ​ចេញ​ពី​មណ្ឌល​កែប្រែ​ហាក់​បី​ដូច​ជា​គ្មាន​ព្រលឹង​នៅ​ក្នុង​ខ្លួន​អង្គុយ​មើល​មេឃ​មើល​ផ្កា​យ​ថែមទាំង​ត្រូវ​បងប្អូន​ស្តី​បន្ទោស​អោយ​ទៀត​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​ឯង​តែ​ម្ដង​ទៅ​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​។
តាមប្រភព​ពត៌មាន​ពី​កម្លាំង​នគរបាល​ជំនាញ​ខណ្ឌ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយសារ​ចង​ក​សម្លាប់​ខ្លួន​ឯង​មែន​។
បច្ចុប្បន្ននេះ​សាកសពជន​រងគ្រោះ​ត្រូវបាន​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​សាច់ញាតិ​បង​ប្អូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here