លោកតាវ័យ៧៤ឆ្នាំឡើងយកឃ្មុំរអឹលជើងធ្លាក់ពីដើមស្វាយជង់នឹងមែកឫស្សីធ្លាយពីក្លៀកដល់ក្បាល

0
9

ខេត្តបន្ទាយមានជ័យៈ ពិតជាគួរឲ្យស្ញើបនិងស្រៀវខ្លួនខ្លាំងណាស់ពេលដែលឃើញលោកតាមានវ័យជាង៧០ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ពីលើដើមស្វាយ​ បណ្ដាលឲ្យជង់នឹងមែកឫស្សី បណ្តាលឲ្យធ្លុះពីក្លៀករហូតធ្លាយដល់ក្បាល ខណៈរូបគាត់ កំពុងឡើងដើមស្វាយ ដើម្បីយកឃ្មុំ ប៉ុន្តែចាត់ទុកជាសំណាងដែរដែលក្រុមគ្រូពេទ្យធ្វើការវះកាត់បានជោគជ័យរួចផុតពីសេចក្តីស្លាប់ ុ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ សុក្រ ៦កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្រោយផ្ទះ ក្នុងភូមិប៉ោយក្ដឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុង អ៊ុន ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិឃុំខាងលើ។ មុនពេលកើតហេតុលោកតាបានឡើងដើមស្វាយក្បែរគុម្ពឫស្សីដើម្បីយកឃ្មុំមួយសំបុក ចៃដន្យក៏រអឹលជើងធ្លាក់ចូលគុម្ពឫស្សីបណ្តាលឲ្យជង់ពីក្លៀកដល់ក្បាលមើលទៅគួរឲ្យស្ញើបបំផុត ។ បន្ទាប់មកកូនចៅបានដឹកលោកតាទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការ សង្គ្រោះបន្ទាន់ ។

បច្ចុប្បន្នលោគតាវ័យជាង៧៤ឆ្នាំរូបនេះកំពុង​សម្រាកនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដោយក្រុមគ្រូពេទ្យបានបញ្ជាក់ថា លោកតាមានសុខភាពល្អឡើងវិញ ក្រោយទទួលការវះកាត់ដោយជោគជ័យ៕ សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here