បុរសតណ្ហាក្រាស់គាស់ទ្វារផ្ទះអ្នកជិតខាងចូលចាប់រំលោភនារីអនិតិជនម្នាក់ តែត្រូវនាងស្រែកផ្អើល

0
7

ខេត្តកោះកុង: បុរសម្នាក់មានទីលំនៅផ្ទះក្បែរគ្នានឹងផ្ទះនារីរងគ្រោះ មានតណ្ហាក្រាស់មិនខ្លាចចាប់គុកច្រវ៉ាក់ថ្លើមធំហ៊ានគាស់ទ្វារចូលទៅចាប់រំលោភក្មេងស្រីអនិតិជនម្នាក់ដល់ក្នុងផ្ទះ តែមិនបានសម្រេចដោយសារនាងស្រែកផ្អើលអស់អ្នកជិតខាងឲ្យជួយទាន់ ធ្វើឲ្យបុរសនេះខកបំណងរត់ទាំងត្រហេបត្រហបទៅសម្ងំក្នុងផ្ទះខ្លួនវិញទាំងខ្លួនញ័រចំប្រប់ ។ ប៉ុន្តែទង្វើនេះមិនអាចលាក់ជិតឡើយ ព្រោះនារីរងគ្រោះចំណាំមុខច្បាស់ទើបប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះកើតឡើងកាលពីយប់ ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ-ឃុំដងពែង ស្រុកស្រែអំបិល បង្កឡើងដោយជនសង្ស័យមានឈ្មោះ កុល ឡាយ ភេទប្រុស អាយុ៤៥ ឆ្នាំ មខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះ ជ. ទ ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅជិតផ្ទះជនសង្ស័យប្រមាណ២០ម៉ែត្រ  ។

តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកស្រែអំបឹលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកក្នុងផ្ទះ ក៏ត្រូវបានជន សង្ស័យលួចគាស់ទ្វារផ្ទះចូលពីក្រោយ បម្រុងធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនាង តែត្រូវនាងស្រែក ផ្អើលអស់អ្នកជិតខាង រួចជនសង្ស័យភ័យ ក៏រត់ទៅផ្ទះវិញសម្ងំដេកធ្វើហាក់ដូចជាមិនដឹងមានរឿងអី។ លុះដល់ស្អែកឡើង វេលាម៉ោង២និង៣០នាទីរសៀល ទើបនាងមករាយការណ៍នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដងពែង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ហើយនៅពេលទទួលបានពត៌មាននេះ កម្លាំងសមត្ថកិច្ចស្រុកស្រែអំបិល បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យចាប់មកសាកសួរទាល់តែបាន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពបង្វែងថា ខ្លួនខឹងជនរងគ្រោះទើបឡើងទៅផ្ទះនាងបម្រុងវាយនាង ។ ឯនារីរងគ្រោះថា បុរសនេះចូលទៅកន្ទ្រប់លើនាងបម្រុងចាប់រំលោភសេពសន្ថវៈ តែនាងដឹងខ្លួនទាន់ស្រែកឲ្យគេជួយតាន់។
ក្នុងករណីនេះទើបីជនសង្ស័យឆ្លើយបង្វែងក៏ដោយ កម្លាំងជំនាញបានកសាងសំណុំរឿងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះដើម្បីចាត់ការតាមនីតិវិធី ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here