ឆក់កាបូបបានជិះម៉ូតូគេចខ្លួន ព្រះជួយមិនបានរលត់ម៉ាស៊ីន សមត្ថកិច្ចទៅដល់ចាប់ដាក់ខ្នោះទាំងពីរនាក់

0
17

ខេត្តសៀមរាប:  កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ សហការជាមួយនគរបាលក្រុងសៀមរាប បានដេញចាប់ជនសង្ស័យ ២នាក់ ជំនាញជិះម៉ូតូឆក់កាបូបបានសម្រេច ខណ:កំពុងធ្វើសកម្មភាពឆក់ជនរងគ្រោះកំពុង​ជិះម៉ូតូដូចគ្នា ហើយជិះគេចខ្លូនតែអស់លក្ខណ៍ ដោយម៉ូតូជនសង្ស័យរលត់ក៏ក្របួចបានទាំង២នាក់តែម្តង ។

ហេតុការណ៍នេះកើតឡើង នៅ វេលាម៉ោង៣និង១០នាទី រសៀល ថ្ងៃ ពុធ ១១កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងត្បូងស្ថានីយ៍សាំងភូមិខ្នារ សង្កាត់ជ្រាវ ចម្ងាយប្រហែល ១០០ ម៉ែត្រ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន២នាក់នេះមានឈ្មោះ
ទី១/ឈ្មោះ ហេង ភ:រុណ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ។
ទី២/ឈ្មោះ គីម លឿង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ យី ចន្ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។ជនសង្ស័យចំនួន ២នាក់នេះ បានជិះម៉ូតូម៉ាកហុងដាឌ្រីម (Dream C125 ) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ បិទតែម ២០១៥ គ្មានស្លាកលេខ គ្មានកញ្ចក់ គ្មានកន្ត្រក និងគ្មានកុងទ័រ មានលេខតួលេខនិងលេខម៉ាស៊ីន ៥៤ ០៤៩០១ បានជិះធ្វើសកម្មភាពឆក់កាបូប ពណ៌ផ្កាឈូករបស់ជនរងគ្រោះម្ណាក់ដោយក្នុងកាបូបនោះមាន៖
ប្រាក់រៀលចំនួន ១២ ម៉ឺនរៀល ទូរស័ព្ទដៃម៉ាក oppo A7១គ្រឿង ខ្សែក ប្លាទីន ចំនួន៣ខ្សែ កងដៃ ប្លាទីន ចំនួន ២កងនិងចិញ្ចៀន ប្លាទីន ដាំត្បូង មួយវង់។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេចជនសង្ស័យទាំងពីរបាន ក៏ជិះម៉ូតូគេចខ្លួនសំដៅទៅផ្លូវកុងស៊ី(កាប់ជ្រូក) ក្នុងភូមិខាងលើហើយ ហើយជនរងគ្រោះក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកឆោឡោឲ្យជួយចាប់ចោរ ។ លុះដល់ចំណុចក្រុមទី១០ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ខណ:នោះម៉ូតូរបស់ជនសង្ស័យបានរលត់ម៉ាស៊ីន ក៏ត្រូវកម្លាំងប៉ុស្តិ៍ នឹងប្រជាការពារភូមិខ្នារដែលកំពុងល្បាតរួមទាំង ប្រជាពលរដ្ឋនៅក្បែរនោះទៅដល់ បាននាំគ្នាព័ទ្ធចាប់ខ្លួនជនសង្ស័យខាងលើ ហើយបាននាំយកមកសសកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ជ្រាវតែម្ដង។

បន្ទាប់ពីសួរនាំជនសង្ស័យខាងលើបានសារភាពថា ខ្លួននឹងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតមែន។ ជនសង្ស័យឈ្មោះ ហេង ភ:រុណ ហៅយក់ ក៏បានសារភាពផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ខ្លួនបានធ្វើសកម្មភាពឆក់កាបូបរបស់ ប្រជាពលរដ្ឋម្នាក់បានសម្រេចនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវផងដែរ។

បច្ចុប្បន្នជនសង្ស័យ២នាក់នេះ ត្រូវបានកម្លាំងនគរបាលក្រុងកំពុងរៀបសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here