រថយន្តក្រឡុកស៊ីម៉ងត៍បើកវ៉ាជែងជ្រុលចង្កូតទៅបុកនឹងម៉ូតូនិចបណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ជើងម្ខាង

0
7

ភ្នំពេញៈហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ងត៍និងម៉ូតូមួយគ្រឿងខណៈពេលដែលរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានបើកជេងនិងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូបណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ជើងម្ខាង។

ហេតុការណ៍គ្រោះផ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 2 និង 00 នាទីរសៀលថ្ងៃទី 9 ខែតុលាឆ្នាំ 2019 ស្ថិតនៅត្រង់ចំណុចក្រោមស្ពានអាកាស 5មករា តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចពណ៌សពាក់ស្លាកលេខកំពង់ចាម1N-78 66 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវម៉ៅសេទុង. លុះមកដល់ចំណុចក្រោមស្ពានអាកាស 5មករាស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 5A 1752 បានធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាមកពីខាងក្រោយក៏បានវ៉ាជេងនឹងរថយន្តមួយគ្រឿងមិនបានប្រយត្ន័ក៏បានជ្រុលចង្កូតទៅបុកនិងម៉ូតូជនរង់គ្រោះបណ្ដាលឲ្យដួលកិនបាក់ជើងម្ខាងនិងម៉ូតូរងកាខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឃាត់រថយន្តនិងតៃកុងបានក៏បានឃាត់ខ្លួនទៅកាន់នគរបាលប៉ុស្តិ៍ផ្សារដេប៉ូ 3 ចំណែកឯជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យឯកជនមួយកន្លែងដោយឡែករថយន្តនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នានៅពេលក្រោយ៕ នូសុភ័ក្

LEAVE A REPLY

Please enter your comment!
Please enter your name here