ប្តីជនជាតិចិនល្មោភកាម កាប់ប្រពន្ធខ្មែររបួសធ្ងន់ ខឹងមិនឲ្យរួមរ័ក

0
77

ខេត្តកំពង់ស្ពឺ ៖​ប្តី​ល្មោភកាមម្នាក់បានចាប់បង្ខំ​ ប្រពន្ធ​វ័យក្មេង​ស្រស់​ស្អាត​រួមរ័ក តែ​នាង​មិន​ព្រម ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​យ៉ាង​ខ្លាំង​ទាញ​ប៉័ងតោ​កាប់​នាង​៣​កាំបិត​របួសធ្ងន់។

ហេតុការណ៍នេះបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៥៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅផ្ទះ​របស់​ប្រពន្ធ​សមត្ថកិច្ច​ក្នុងសង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ។

បុរស​ជាប្តីគឺជាជនជាតិ​ចិន​ជាប្តី​​ឈ្មោះ តូ​វ ឈិ​ន​ហ័​ង អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន មាន​ប្រពន្ធ​ខ្មែរ​ឈ្មោះ អ.អ.ម អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

​ប្រពន្ធងគ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​កើតហេតុ​ប្តី​របស់​នាង​បាន​បង្ខំ​រួមរ័ក​ជាមួយ​នាង តែ​នាង​មិន​ព្រម ព្រោះ​នាង​មិន​ស្រួលខ្លួន ពេល​នេះ​ប្តី​របស់​នាង​ខឹង​យ៉ាង​ខ្លាំង ហើយ​ដើរទៅ​យក​ប៉័ងតោ​កាប់​នាង​៣​កាំបិត ចំ​ក្រោម​ភ្នែក​១​កាំបិត កដៃ​ស្តាំ​១​កាំបិត និង​ស្មា​ខាងស្តាំ​១​កាំបិត ។ លុះ​ព្រឹក​ឡើង​នាង​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here