ដកបញ្ឈរជើង លោកសក្តិ៣ប៉ូលិសកាងសង្វៀនមានជល់នៅខេត្តកំពង់ស្ពឺ

0
189

កំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ជនដែលប្រើសម្តីមើលងាយ មកសមត្ថកិច្ចនៅស្រុកគងពិសី ក្នុងករណីបើកសង្វៀនជល់មាន់ខុសច្បាប់ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល បញ្ជាទៅស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យដកបញ្ឈរជើងហើយ។ នេះបើតមករបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹង ។

លោកស្នងការបានលើកឡើងទៀតថា ក្នុងករណីចាប់ល្បែងជល់មាន់នោះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកព្រៈរាជ្ញា កែវ សុធា នឹងកោះបញ្ជាឲ្យចូលខ្លួនមនុស្ស ៥នាក់ផ្សេង ដែលជាប់ពាក់ពន្ធ័រឿងនេះ។

អ្នក​បើក​សង្វៀន​មាន់​នោះ ​ត្រូវ​បាន​គេ​ស្គាល់​​ថា ជា​ស្ត្រី​ម្នាក់ ឈ្មោះ ចាន់ ណា​រ៉ា ភេទស្រី រស់នៅ​ខណ្ឌ​ចំការមន ក្រុងភ្នំពេញ និង​បុរស​អ្នក​កាង​ជា​ប៉ូលិស​ក្រុងភ្នំពេញ ដែលអះអាងថា ឈ្មោះ ខេង សុខា៕

ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់ ​ក្នុង​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី​ នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ ​ពី​សំណាក់​មន្ត្រី​នគរបាល ស្រុក​គងពិសី ​ឃាត់​បាន​ម៉ូតូ៩​គ្រឿង មាន់ជល់៤​ក្បាល និង​សម្ភារ​ជាច្រើន​ទៀត។

ក្នុង​ពេល​ដែល​បង្ក្រាបនោះ ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា ​រវាង​សមត្ថកិច្ច​ និង​ម្ចាស់​សង្វៀន​ ព្រោះ​អ្នក​បើក​កន្លែង​ខាងលើ​អះអាង​ថា​ ខ្លួន​ក៏​ជា​មន្ត្រី​នគរបាល ​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​ ហើយ​ការ​បង្ក្រាប​ស្ទើរ​ផ្ទុះ​អាវុធ​ដាក់គ្នាទៀត​ផងទើបមានរបាយការណ៍ដល់ថ្នាក់ ចាត់វិថានការណ៍បែបបនេះ តែម្តង  ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here