បុរស​២នាក់​ជិះម៉ូតូមួយ​គ្រឿង​ទៅ​បុក​​រថយន្ត​​ចត​ចោល​តាម​ផ្លូវ​រងរបួស​ធ្ងន់​ម្នាក់នឹងម្នាក់ទៀតពេល​ដឹក​ដល់​មន្ទីរពេទ្យ​ស្លាប់

0
255

 

ភ្នំពេញ៖ បុរស២នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តដែលចតចោលតាមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់នឹងម្នាក់ទៀតបានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីពេទ្យ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៦នៅមុខរោងចក្រ ស្រាបៀរក្រោន តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះគង់ ឌី ភេទប្រុសអាយុ៣០ឆ្នាំមុខរបរបុគ្គលិក ក្រុមហ៊ុន ហុងដា មានភូមិកំណើតនៅភូមិដំណាក់ឃុំពេជ្រជលសាស្រុកកោះអណ្តែត ខេត្តតាកែវ និងអ្នករួមដំណើរម្នាក់ទៀតមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយបើកបរម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល១P ៤០២៧។ចំណែកឯម្ចាស់រថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ដោយឃើញតែរថយន្តបង្កម៉ាកអុីស៊ុយ ស៊ុយ ប្រភេទយីឌុប(ផ្ទុកកុងតឺន័រ)ពណ៌សរពាក់ស្លាកលេខពោធិ៍សាត់3A.0397។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈដែលមេឃកំពុងភ្លៀងរលឹមស្រិចៗ ។ លុះមកដល់ចំណុចកើតហេតុដោយវាក់អើនឹងរថយន្តមួយគ្រឿងដែលចតតាមដងផ្លូវក្នុងទិសដៅស្របគ្នាក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលអោយជនរងគ្រោះជាអ្នកបើកបរបោកក្បាលបុកចំពីក្រោយរថយន្តបណ្តាលអោយបែកហូរឈាមស្រោចពេញខ្លួនសល់តែដង្ហើមចង្រិតនឹងម្នាក់នៅពីក្រោយរងរបួសធ្ងន់។ បន្ទាប់មកគេឃើញមានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមួយគ្រឿងមកដល់កន្លែងកើតហេតុហើយដឹកតែអ្នករួមដំណើរដែលរងរបួសធ្ងន់ស្រាលជាងទៅបាត់ទុកអ្នករងរបួសធ្ងន់ចោលនៅកន្លែងកើតហេតុ។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពីរថយន្ដសង្គ្រោះរបស់គ្លីនិកឯកជនដឹកជនរងគ្រោះម្នាក់ទៅហើយ គេក៏ឃើញរថយន្តសង្គ្រោះរបស់អង្គភាព៧១១ហៅ(ង៧០)ដឹកជនរងគ្រោះរងរបួសធ្ងន់ធ្ងន់ធ្ងរជាងគេទៅមន្ទីរពេទ្យព្រះកុសុមៈហៅមន្ទីរពេទ្យលោកសង្ឃដើម្បីព្យាបាលតែអកុសលបានដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យបាត់ទៅហើយ។
ក្រោយពីកើតហេតុគេឃើញសមត្តកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងនគរបាលចរាចរណ៍នៃស្នងការរាជធានីភ្នំពេញមកទទួលយកម៉ូតូជនរងគ្រោះនឹងរថយន្តបង្កហេតុទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ។
តាមប្រភពដដែលបានរិះគន់ទៅលើអាជ្ញាធរពាក់ព័ន្ធមិនអើពើចំពោះរថយន្តដែលចតនៅតាមដងផ្លូវបង្កអោយមានគ្រោះថ្នាក់ជាញឹកញយនោះឡើយ។ ទោះបីជារថយន្តដែលចតនៅកន្លែងកើតហេតុជាច្រើនគ្រឿងយ៉ាងណាក៏ដោយក៏ពុំដែលឃើញមានការបង្ក្រាបទប់ស្កាត់ជៀសវាងគ្រោះថ្នាក់សង្ស័យខ្លាចបុណ្យស័ក្ដិអ្នកមានអំណាចហើយមើលទៅទើបមិនហ៊ានធ្វើ ខណៈដែលមានគ្រោះថ្នាក់ជាច្រើនដងមកហើយ៕សារ៉េត
 

LEAVE A REPLY

Please enter your comment!
Please enter your name here