បើករ៉ឺម៉កម៉ូតូបុកលូធំដាក់លើចិញ្ចើមផ្លូវ បាក់ក ស្លាប់

0
148

ភ្នំពេញ: យុវជនម្នាក់ បានបាត់បងជីវិតយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ក្រោយពី​ជិះរ៉ឺម៉កម៉ូតូម្នាក់ឯងទៅដឹកមិត្តរួមការងារទៅធ្វើការនៅរោងចក្រ តែមិនទាន់ដល់គោលដៅផង​ក៏ជ្រុលចង្កូត​ទៅបុកលូធំកម្ពស់ជាង១ម៉ែត្រ​ដែលគេដាក់នៅលើចិញ្ចើមផ្លូវបេតុង​ប្រកាច់ស្លាប់​តែម្នាក់ឯង។

ឧប្បត្តហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី៣០ ខែមក​រា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវជនដែលស្លាប់ខាងលើមានឈ្មោះ សយ សិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតភូមខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសខាងលើបើករ៉ឺម៉កម៉ូតូមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1AJ-9832 និងម៉ូតូសណ្តោងម៉ាកហុងដា ពណ៌ក្រហម ធ្វើដំណើរ​តែម្នាក់ឯងតាម​បណ្តោយផ្លូវភ្នំពេញ-ហាណូយក្នុងល្បឿនល្មមទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតបើកទៅចូលលូ ដែលគេដាក់នៅលើផ្លូវ បណ្តាលឲ្យដួលបាក់កស្លាប់បនៅកន្លែងកើតហេតុតែម្តង។ បន្ទាប់មកគេឃើញអ្នកស្គាល់សពខាងលើបានមកដល់ហើយប្រាប់ឲ្យដឹង ថា ជារៀងរាល់ព្រឹកជនរងគ្រោះបតែងបើករ៉ឺម៉កម៉ូតូចេញទៅដឹកមិត្តរួមការងារ ដែលធ្វើការរោងចក្រជាមួយគ្នាទៅធ្វើការនៅរោងចក្រកាត់ដែរមិនដែលមានបញ្ហាអ្វីឡើយ ទើបតែថ្ងៃនេះមិនដឹងរឿងជួបឧប្បត្តិហេតុអាក្រក់បែបនេះ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here