បើក​រថយន្ត​លឿន​ដូច​ហោះ​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​និង​អ្នក​បង្ក​ហេតុ​រង​របួស​ធ្ងន់​

0
157

 

 

 

ភ្នំពេញ​ ៖បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​បើក​រថយន្ត​យ៉ាង​លឿនជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ​ពេញទំហឹង​លាន់ឮដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូដាច់ជើង និង បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។​ហេតុ​ការណ៍នេះបាន​កើតឡើង​កាល​ពី​វេលា​ម៉ោង ១១៖០៧នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧​ស្ថិត​នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុគេ​ឃើញ​រថយន្តកូរ៉ូឡា ពណ៌ស្លែ​មួយ​គ្រឿង​ធ្វើ​ដំណើរ​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​តាមបណ្ដោយផ្លូវ​២៧១ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ លុះមកដល់ចំណុចកើតហេតុរថយន្តបានបុកម៉ូតូមួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ពី​មុខ​ពេញទំហឹង បណ្តាលឲ្យម៉ូតូផ្លោងជាច្រើនម៉ែត្រពីកន្លែងកើតហេតុ ហើយរថយន្តក៏បានហោះផ្លោងក្រឡាប់ផ្ងារកង់ឡើងលើបណ្ដាល​អោយ​ជន​រងគ្រោះ​ជា​បើក​បរ​ម៉ូតូ​ស្លាប់​និង​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​រង​របួស​ធ្ងន់​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ចំណែក​ឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​នគរបាល​មូលដ្ឋាន​ស្វែងរក​សាច់ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here