​ធ្លាប់​ឆក់​បាន​សម្រេច​គេច​ខ្លួន​បាត់​ជា​ច្រើន​ដង​អស់​លក្ខណ៍​ជាប់​អន្ទាក់​នគរបាល​ខណ្ឌ​ទួលគោក​

0
152

 

 

 

ភ្នំពេញ​៖ជន​សង្ស័យ​ចំនួន​២នាក់​តែង​តែ​ធ្វើ​សកម្មភាព​លួច​ឆក់​យ៉ាង​សកម្ម​ពាសពេញ​ភ្នំពេញ​អស់​លក្ខណ៍​ជាប់​អន្ទាក់​នគរបាល​ខណ្ឌ​ទួលគោក​ចាប់​ឃាត់​ខ្លួន​យក​មក​សាក​សួរ​និង​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​កាន់​តុលាការ​។ហេតុការណ៍​បង្ក្រាប​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩:០០នាទី​ព្រឹក​ថ្ងៃ​ទី​៣១ខែ​មករាឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៦១សង្កាត់ទឹកល្អក់២ខណ្ឌទួលគោក។
ជន​សង្ស័យ​ទី​១)ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ សុវណ្ណ​ ដារ៉ូ​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​មុខ​របរ​សិស្ស​ស្នាក់​នៅ​ភូមិ​ប៉ប្រក់​ខាង​ជើង​សង្កាត់​កាកាប​ខណ្ឌ​ពោធិ៍​សែនជ័យ​និង​ទី​២)ឈ្មោះ​ ចាន់​ សិទ្ធិ​រាជ​ ភេទ​ប្រុស​អាយុ​១៨ឆ្នាំ​មុខ​របរ​សិស្ស​ស្នាក់​នៅ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ​។ដោយ​ប្រើ​មន្យោបាយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ សេ​ ១១០​ សេរី​២០១០​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BE6690។​ចំណែក​ឯ​ជន​រងគ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ​អាយុ​ប្រហែល​ជាង​៤០ឆ្នាំ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ​កើតហេតុ​ខាង​លើ​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​ចំនួន​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​អែប​ស្ត្រី​ជនរងគ្រោះ​រួច​ធ្វើ​សកម្មភាព​លួច​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រងគ្រោះ​រត់​គេច​ខ្លួន​។បន្ទាប់​មក​ជន​រងគ្រោះ​ស្រែក​ផ្អើល​ឆោឡោ​ ខណៈ​នោះ​កម្លាំង​នគរបាល​មូលដ្ឋាន​កំពុង​តែ​ល្បាត​ប្រទះឃើញ​ជន​សង្ស័យ​ធ្វើ​សកម្មភាព​លួច​ឆក់​ដូច្នោះ​ក៏​ដេញ​តាម​ចាប់​រហូត​ដល់​ឃាត់​ខ្លួន​បាន​យក​មក​សាក​សួរ​នៅ​អធិការ​ខណ្ឌ​ទួលគោក​។
ក្រោយ​ពី​កើតហេតុ​ជនរងគ្រោះ​ពុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទេ​ ដោយ​អោយ​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក​ចាត់ការតាមនីតិវិធី​ច្បាប់​។
បច្ចុប្បន្ននេះ​ជនសង្ស័យត្រូវ​បាន​នគរបាល​ខណ្ឌ​ទួលគោក​ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​សុំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here