ធ្វើ​ការងារ​ទ្វេ​ប្រហេះ​ទាញ​ដែក​ទុយយោ​សុី​ម៉ង់ត៍​ប៉ះ​ខ្សែ​កាប​អគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

0
261

 

 
ភ្នំពេញ៖​ បុរសជាកម្មករលាយបេតុងម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់​ ខណៈ​ដែល​ធ្វើ​ការ​ងារ​ទ្វេ​ប្រហេះ​ទាញបំពង់​ទុយយោ​ដែកមកចាក់​សុី​ម៉ង់ត៍​ធ្វើ​ធ្នឹម​សាងសង់ផ្ទះប៉ះនិងខ្សែរកាប​អគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ហេតុ​ការណ៍នេះបាន​កើតឡើង​ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៣១ខែមករាឆ្នាំ២០១៧​ នៅផ្លូវទំនប់កប់ស្រូវ​ ស្ថិត​ក្នុង​ភូមិជង្រុក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់បាត់​ជីវិត​នោះ​ឈ្មោះ ហ៊ិន សា វី អាយុ ២៤ ឆ្នាំ (ឆេះចង់ឆ្អិនខ្លួន) មុខ​របរ​កម្មករលាយ បេតុងជិះតាមឡានមានស្រុកកំណើតនៅខេត្តតាកែវ និងអ្នករងរបួសមិនត្រូវបានគេ​ស្គាល់​អត្តសញ្ញាណទេ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុនពេលកើតហេតុគេ​ឃើញ​ជនរងគ្រោះទាំង ២ នាក់ ជាកម្មករនោះបានជិះតាមរថយន្តបូមបេតុងស៊ីម៉ង់ត៍មានពាក់ស្លាកលេខ ភ្នំពេញ 5A-1154 ។ លុះមក ដល់កន្លែងដែលជាសំណង់ផ្ទះល្វែងនោះក៏បានរៀបចំ​បំពង់​ទុយយោ​ដែកបូមបេតុងដាក់កន្លែងសាងសង់ នោះទើបតែបូមបានម្តងស្រាប់តែទុយោដែក ប៉ះ ជាមួយ ខ្សែកាប ក៏ បណ្តាល ឱ្យ ផ្ទុះ ឆក់ និង ឆាប ឆេះ ខ្លួន ជន រង គ្រោះតែម្តង ។
​ ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here