រៀនច្រើនពេក ពេលសំរាកបានតិចពេក សិស្សានុសិស្សជាច្រើននាក់ បានដួល សន្លប់បន្តបន្ទាប់គ្នា នៅវិទ្យាល័យក្រូចឆ្មារ

0
60

ត្បូងឃ្មុំ ៖ សិស្សានុសិស្សវិទ្យាល័យ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានដួលសន្លប់ជាបន្តរបន្ទាប់ជាច្រើននាក់។ ចាប់ពីម៉ោង០១រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករានេះ តាមគ្រូពេទ្យសន្និដ្ឋានថា បណ្តាលមកពីរៀនច្រើនពេក ពេលសំរាកបានតិចពេក ។ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយមានការចុះអន្តរាគមន៍ផ្ទាល់ដោយលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ គឺមិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

បើតាមរបាយការណ៍របស់ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២០ម្សិលមិញនេះ ចាប់ពីវេលាម៉ោង០១ថ្ងៃត្រង់ រហូតដល់ម៉ោង៤និង៣០នាទីរសៀល សិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់កំពុងអង្គុយរៀនក្នុងថ្នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដូចមានឈ្មោះខាងក្រោម ៖

១៖ ជា ស្រីណា ភេទស្រី ថ្នាក់ទី10A
២៖ វណ្ណៈ ដាណេ ភេទស្រី ថ្នាក់ ទី10C
៣៖ នៅ ស្រីលីស ភេទស្រីថ្នាក់ទី10B
៤៖ នី ស្រីនិច្ច ភេទស្រីថ្នាក់ទី10C
៥៖ អុល ម៉ូលីកា ភេទស្រី ថ្នាក់ទី10D
៦៖ ឡេង សក់លី ភេទស្រី ថ្នាក់ទី10D
៧៖ ផាត ពរ័ ភេទស្រី ថ្នាក់ទី7
៨៖ ស៊ន ដា ភេទស្រី ថ្នាក់ទី8C
៩៖ សាន មួយសីុម ភេទស្រីថ្នាក់ទី7C
១០៖ ឈន យ៉ុងអីុ ភេទស្រី ថ្នាក់ទី7A
១១៖ ជា ជៀកមីុភេទស្រីថ្នាក់ទី8A
១២៖ ស្រេង ពិសី ភេទស្រីថ្នាក់ទី8C
រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ សិស្ស១៤នាក់ផ្សេងទៀត បានបន្តដួលសន្លប់ជាបន្តបន្ទាប់ ក្នុងចំណោមសិស្សជាច្រើន ពេលកំពុងឈរគោរពទង់ជាតិ ដូចមានឈ្មោះខាងក្រោម ៖

១៖ ប៉ិល សុជាតា ភេទស្រីថ្នាក់ទី12B (កន្លងមកធ្លាប់សន្លប់ជារឿយៗ)
២៖ សន ស្រីនុត ភេទស្រីថ្នាក់ទី10C
៣៖ សុខ រតនៈ ភេទប្រុសថ្នាក់ទី12C
៤៖ ចាន់ ស្រីឡែន ភេទស្រីថ្នាក់ទី7A
៥៖ ប៊ី អាយលី ភេទស្រី ថ្នាក់ទី12A
៦៖ ឆវី រស្មី ភេទស្រីថ្នាក់ទី9A
៧៖ ជឹម សុខអេង ភេទស្រីថ្នាក់ទី12A
៨៖ ធឿន ស្រីពៅ ភេទស្រីថ្នាក់ទី10B
៩៖ ច្រេន ម៉ានីភេទស្រីថ្នាក់ទី10A
១០៖ រ៉សាត អារីហ្សា ភេទស្រីថ្នាក់ទី7C
១១៖ ប៉ែន ថុនា ភេទស្រីថ្នាក់ទី7B
១២៖ ម៉េង សុពរ័នារី ភេទស្រីថ្នាក់ទី11B
១៣៖ គ្រី សូលីដា ភេទស្រីថ្នាក់ទី12B
១៤៖ លី ទេវី ភេទស្រីថ្នាក់ទី12C

សូមជម្រាបជូនថា សិស្សទាំង១២នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុក ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

បើតាមការសន្និដ្ឋានរបស់ពេទ្យ ចំពោះមូលហេតុ សិស្ស២នាក់ខ្វះជាតិស្ករ ក្រៅពីនោះ គាត់មានសភាពខ្សោយ តាមរបៀបរៀនច្រើនពេកពេលសំរាកបានតិចពេក។

បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារ។ ដោយលោកអភិបាលស្រុក ចុះទៅពិនិត្យផ្ទាល់ រួមជាមួយនឹងការមើលថែយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនិងកំពុងតាមដានរកប្រភពនៃការសន្លប់របស់ សិស្សនេះ ជាបន្តទៀតផងដែរ៕ គូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here