នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនស្រ្តីមកន្ទុយលេខម្នាក់នៅមុខរោងចក្រ

0
87

ខេត្តកណ្តាល: ស្រ្តីជាមេកន្ទុយលេខម្នាក់ត្រូវសមត្ថកិច្ចនគរបាលគ្រុងតាខ្មៅឃាត់ខ្លួន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ អង្គារ ១២ រោច ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២០ នៅចំណុចផ្សាររោងចក្រ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈកំពុងធ្វើសកម្មភាពកត់កន្ទុយលេខជាល្បែងស៊ីសង ។

មន្រ្តីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រាប សយ ភេទស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកត់ឆ្នោត (ឃាត់ខ្លួន)។
រីឯវត្ថុតាងចាប់យកបានទុកជាភស្តុតាងមាន ១-លុយខ្មែរចំនួន៥១.៥០០រៀល ២-តារាងលទ្ធផលឆ្នោតវៀតណាម០១ដុំចំនួន១២សន្លឹក ៣-ក្រដាសកត់ឆ្នោតវៀតណាម០១សន្លឹក ៤-ប៊ិចពណ៌ ខៀវចំនួន១ដើម ៥-ក្រដាសកាបោន១សន្លឹក និង៦-ម៉ាស៊ីនគិតលេខ១គ្រឿង។

ស្រ្តីជាមេកន្ទុយលេខរូបនេះរួមជាមួយវត្ថុតាងដកហូតបានត្រូវបញ្ជួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here