ឲ្យទៅបួសរៀនយកធម៌អារដាក់ខ្លួន បែរជានាំគ្នាជក់ថ្នាំញៀន

0
139

ស្វាយរៀង៖ នគរបាលស្រុកស្វាយទាប កាលពីល្ងាច​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​វត្ត​សុវណ្ណ​រង្សី ហៅ​វត្ត​ពែ​ត​ថ្មី ស្ថិតនៅ​ភូមិ ថ្នល់កែង ឃុំ​ពពែ​ត ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បានឃាត់ខ្លួន​លោកសង្៥អង្គ ដែលពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​ និង​យុវជន២នាក់​ផ្សេងទៀត​ផងដែរ។

សមត្ថកិច្ចឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីពុទ្ធបរិស័ទចំណុះជើងវត្តថាមានសង្ឃ និងកូនសិស្សលោកបានប្រើប្រាសថ្នាំញៀនក្នុងវត្តខាងលើ ទើបសមត្ថកិច្ចទៅបង្រ្កាបតែម្តង។

ក្រោយ​ឃាត់ខ្លួន លោកសង្ឃ​ទាំង៥អង្គ​ត្រូវបាន​ព្រះចៅអធិការវត្តផ្សឹក និង​បាន​នាំខ្លួន​កាន់​អធិការនគរបាល ស្រុក​ស្វាយទាប ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី  ៕ សាន ធី

LEAVE A REPLY

Please enter your comment!
Please enter your name here