នារី​២នាក់​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​រង​របួស​ធ្ងន់​ម្នាក់​ទៀត​

0
178

 

 

 

ភ្នំពេញ​៖​នារី​ជា​កម្មករ​រោង​ចក្រ​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ជួប​អកុសល​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​ភ្លាមៗ​នឹង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ ខណៈ​ដែល​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅវេលា​ម៉ោង​៦:៣០នាទី​ព្រឹក​នៅថ្ងៃទី០៣ខែគុម្ភះ ឆ្នាំ២០១៧​ ស្ថិត​នៅត្រង់ចំណុច​ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ លើផ្លូវ៦០ម៉ែត្រ​។
ជនរងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​នោះ​ឈ្មោះ​ ពុន​ ធារី​ អាយុ​១៨ឆ្នាំ​មុខ​របរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​ខ្សុំ​ឃុំ​បន្ទាយ​ដែក​ ស្រុក​កៀនស្វាយ​និង​អ្នក​រួម​ដំណើរ​រង​របួស​ធ្ងន់​ឈ្មោះ​ ភា​ អាយុ​២១ឆ្នាំ​មុខ​របរ​ដូច​គ្នា​ ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ សេ​១២៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ កណ្ដាល​1F 9493។​ចំណែក​ឯ​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​ពីរ​នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​៦០ម៉ែត្រ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ដើម្បី​សំដៅ​ទៅ​ធ្វើ​ការ​រោងចក្រ​។​ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​និង​រួម​ដំណើរ​ពី​ក្រោយ​រង​របួស​ធ្ងន់​។​បន្ទាប់​មក​អ្នក​បើកបរ​រថយន្ត​បង្ក​ឃើញ​សភាព​បែប​ដូច្នោះ​បាន​បើក​រថយន្ត​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​តែ​ជន​រង​គ្រោះ​នៅ​កន្លែង​កើត​ហេតុ​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។ចំណែក​ឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​។
បច្ចុប្បន្ននេះ​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​យក​មក​រក្សា​ទុក​រង​ចាំ​សាច់ញាតិ​របស់​ជនមក​ទទួល​យក​ទៅ​វិញ​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here