អង្វរប្រពន្ធឲ្យរស់នៅជិតគ្នាកុំទៅនៅស្រុុកកំណើតមិនបាន យកកាំបិតចាក់ពោះធ្លាយពោះវៀន

0
148

ភ្នំពេញ៖បុរសម្នាក់ដោយសារខឹងប្រពន្ធមិនព្រមរស់នៅជាមួយដោយសុខចិត្តទៅរស់នៅស្រុកកំណើតមើលភូមិករ ហើយពេលនោះដោយឃាត់ប្រពន្ធមិនបាន និងដើម្បីបញ្ជាក់ចិត្តស្មោះ ក៏បានយកកូនកាំបិតចុងស្រួចចាក់ពោះខ្លួនឯង ធ្លាយពោះវៀនត្រូវបានក្រុម​គ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។

ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌ     ច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ឯម ពេជ្រ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន​ផលិតស្រាបៀរថៃហ្គ័រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ឯប្រពន្ធឈ្មោះ វ៉ុន ស្រីដែត អាយុ ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្របូស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ប្រពន្ធជនរងគ្រោះបានប្រាប់ថា គាត់បានចាប់ដៃគ្នាចូលរោងការជាមួយប្តីបានជាង ១ឆ្នាំហើយមិនទាន់មានកូនទេនិងបានរស់នៅបែកគ្នាដោយគាត់នៅស្រុកកំណើតខេត្តត្បូងឃ្មុំ ឯប្តីនៅធ្វើការជាបុគ្គលិកក្រុមហ៊ុន​ផលិតស្រាបៀរថៃហ្គ័រ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

កាលពីថ្ងៃទី៣ ខែកុម្ភៈ គាត់(ប្រពន្ធ)បានមកពីស្រុកកំណើតមកការប្អូនថ្លៃជីដូនមួយ នៅកន្លែងកើតហេតុខាងលើ ។លុះដល់ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ចប់កម្មពិធីការហើយ គាត់ក៏​មានបំណងវិលត្រឡប់ទៅស្រុកកំណើតវិញតែប្តីឃាត់ចង់ឲ្យនៅជួបជុំគ្នានៅទីនេះ តែរូបគាត់​បានប្រាប់ថា មិនបានទេព្រោះចោលផ្ទះសម្បែងស្រែចំការ មាន់ ទា និងដំណាំ​ផ្សេងៗទៀត គ្មានអ្នកណាមើលឡើយ។ ក្នុងករណីនេះធ្វើឲ្យឈ្លោះប្រកែកគ្នាមួយប្រាវ ហើយភ្លាមនោះ​ស្រាប់តែប្តីបានរត់ទៅចង្រ្កានបាយ យកកូនកាំបិតចុងស្រួចចេញក្រៅហើយ ស្មានតែបម្រុង​ចាក់រូបគាត់ទើបគាត់ភ័យ រត់ចេញទៅហៅបងប្អូនមកជួយ តែ ពេលត្រឡប់មក​វិញឃើញប្តី​ចាក់ពោះខ្លួនឯងលិចមួយកាំបិតជាប់ឆ្កឹង ហើយពេលឃើញដូច្នេះក៏នាំគ្នាដកកូន​កាំបិត​ចេញពីពោះបណ្តាលឲ្យធ្លាយពោះវៀន ចេញមកក្រៅ ទើបបងប្អូន​បានដឹក​តាមម៉ូតូយក ទៅមន្ទីរពេទ្យឯកជនក្បែរនោះគេអត់ហ៊ានទទួល ក៏បានដឹកទៅកាន់មន្ទីរពេទ្យបង្អែកមានជ័យ តែដោយឃើញ​របួសធ្ងន់​ធ្ងរពេកគ្រូពេទ្យនៅទីនេះមិនហ៊ានទទួលទៀត បងប្អូនក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង  ។

ចំណែកជនរងគ្រោះវិញបានរៀបរាប់ទាំងយំសោកយកដៃអោបពោះប្រាប់ប្រពន្ធថា មូលហេតុដែលគាត់សម្រេច​ចិត្តធ្វើដូចនេះគឺដោយសារចង់បញ្ជាក់ស្នេហ៍ស្មោះចំពោះប្រពន្ធថា គាត់ស្រលាញ់ប្រពន្ធខ្លាំង​ណាស់ ចង់រស់នៅជិតគ្នាព្រឹកល្ងាចដូចប្តីប្រពន្ធគេឯទៀត និងមិនមានស្រលាញ់​អ្នកផ្សេង​ទេហេតុអីប្រពន្ធមិនយល់ចិត្ត? គាត់មិនស្ដាយក្រោយទេទោះបីជាស្លាប់ក៏ដោយ។

បុរសនេះទួញសោកទៀតថា« បងសូមផ្ដាំឲ្យអូនថែសុខភាពបាន​ល្អផង ហើយបើសិន​ជាបងលាចាកលោកនេះមែន បងលែងខានឃើញមុខប្រពន្ធជាទីស្រលាញ់ពេញ​បេះដូងហើយ៕ ប្រាថ្នា

LEAVE A REPLY

Please enter your comment!
Please enter your name here