គេចពីធ្វើចត្តាឡីស័កដល់ផ្ទះគំរាមឪពុកម្តាយយកប្រាក់ទិញថ្នាំញៀនមិនបាន យកកាំបិតចាក់សម្លាប់ខ្លួនឯង តែមិនស្លាប់

0
19

ខេត្តបន្ទាយមានជ័យៈបុរសម្នាក់ព្រោះតែញៀនគ្រឿងញៀនខ្លាំង បានយកកាំបិតគំរាមសម្លាប់ឪពុកម្តាយខ្លួនឯងយកប្រាក់ទិញគ្រឿងញៀន ហើយឱពុកម្ដាយមិនឲ្យបែរជាយកកូនកាំបិតចុងស្រួចប៉ងចាក់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុភ្នំស្រុក ។
បុរសនេះឈ្មោះ អួង សារុំ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ជននេះទើបវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ បាន៦ថ្ងៃ ហើយជននេះក៏ធ្លាប់ក្រុមគ្រួសារយកទៅព្យាបាលនៅមណ្ឌលបន្សាបគ្រឿងញៀន ជាច្រើនដងមកហើយដែរតែនៅមិនឈប់ការប្រព្រឹត្តនូវការសេពគ្រឿងញៀននោះទេ ។
ប្រភពដដែលបានបញ្ជាក់ថានៅមុនពេលកើតហេតុជននេះបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កបាត់១យប់ ០១ថ្ងៃ មិនដឹងថាទៅទីណា លុះពេលចូលផ្ទះបានយកកាំបិតគំរាមឪពុកម្តាយ ដើម្បីយកប្រាក់ទិញថ្នាំជក់ បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកជិតខាង តែគ្មានអ្នកណាហ៊ានចូលចាប់ព្រោះជននេះមានកាំបិត នៅនឹងដៃ។ ក្រោយមកក៏ដេកលើអង្រឹងហើយបានយកកាំបិតចាក់ខ្លួនឯង ត្រូវចំនួន៦កន្លែងហូរឈាមរងរបួសធ្ងន់ ដើម្បីបញ្ចប់ជីវិតខ្លួន តែមិនបានសម្រេច ដោយឪពុកម្តាយ បងប្អូនឃើញក៏នាំគ្នាដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក តែដោយស្ថានភាពធ្ងន់ពេក ក៏បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ៕សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here