ចាប់ខ្លួនជនសង្ស័យ២នាក់ក្រោយពីឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច​

0
20

 ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​ក្នុងចំណោមបក្ខពួកចំនួន៤នាក់​ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា​ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ​ ចាប់ខ្លួនជាបន្តបន្ទាប់​ ក្រោយពីជិះម៉ូតូពីរគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់ក្នុងចំណោមគ្នា៣នាក់កំពុងអង្គុយចុចទូរស័ព្ទលើម៉ូតូបានសម្រេច​។
ករណីនេះ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៩​ ខែកក្កដា​ ឆ្នាំ២០២០ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលទឹកថ្លា(ទីតាំងចាស់)​ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ​ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​ ជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមា​ន​ ៖​ ទី១/​ ឈ្មោះ សុ ឃីម ភេទប្រុស អាយុ១៩ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។​ ទី២/ឈ្មោះ រ៉ា ស្នាក់នៅក្បែរគ្នា។​ ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់។
នារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នាបីនាក់ជិះម៉ូតូហុងដាស្គូពី​ ពណ៌ខ្មៅមួយគ្រឿង​ ពាក់ស្លាកលេខកំពង់ស្ពឺ1P-8765បានមកឈប់អែបចិញ្ចើមផ្លូវនៅចំណុចកើតហេតុខាងលើ​ រួចក៏បានយកទូរស័ព្ទដៃ ១គ្រឿងម៉ាកOPPOមកចុចលេង​ហ្គេម។ខណៈពេលនោះក៏លេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួនពីរគ្រឿងម៉ាកហុងដាឌ្រីមសង់ ០១៨ មួយគ្រឿង​និង០១៩ មួយគ្រឿង​ បានជិះមកអែបពួកគេ ហេីយក៏មានជនសង្ស័យ២ក្នុងចំណោមបក្ខពួក៤នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទដែលរូបគេកំពុងចុចលេងបានសម្រេច​ រួចព្យាយាមជិះម៉ូតូគេចខ្លួន។ ភ្លាមៗនោះពួកនាងពីរនាក់បានជិះម៉ូតូដេញចាប់ទាញទម្លាក់ជនសង្ស័យម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតព្យាយាមបើករត់គេចខ្លួនរហូតទៅដល់ចំណុចក្រោយធនាគារជាតិ ក្នុងសង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ ត្រូវបានជនរងគ្រោះដេញចាប់បានរួមនឹងម៉ូតូមួយគ្រឿងរួចប្រគល់ជូនសមត្ថកិច្ចតែម្តង៕
អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here