ឃាត់ខ្លួនជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនរកឃើញថ្នាំញៀន២កញ្ចប់

0
15

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធតុញៀន។ ការឃាត់ខ្លួននេះប្រព្រឹត្តទៅកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
មន្រ្តីនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថាជនសង្ស័យមាន ឈ្មោះ​ ផល ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពដដែលបានបន្តទៀតថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងប៉ុស្តិ៍បានធ្វើការល្បាតក្នុងមូលដ្ឋានហើយឃើញជននេះគួឲ្យសង្ស័យក៍ហៅត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន០២កូនថង់តូចទើបឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់៕
ដោយ៖ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here