ស៊ីឆ្កែមិនប្រណីសូម្បីតែឆ្កែក្នុងវត្តតាមបាញ់សម្លាប់លែងខ្លាចបាបយកទៅធ្វើម្ហូប

0
31

ខេត្តពោធិ៍សាត់ ៖ អ្នកនិយមទទួលទានសាច់ឆ្កែម្នាក់ លែងខ្លាចបុណ្យបាបបានលីកាំភ្លើងកែច្នៃចូលក្នុងវត្តរួចបាញ់សម្លាប់ឆ្កែព្រះសង្ឃចិញ្ចឹម១ក្បាលអូសយកទៅធ្វើម្ហូបទាំងកណ្តាលថ្ងៃចែស។ប៉ុន្តទង្វើនេះត្រូវបានក ម្លាំងនគរបាលស្រុកក្រគរ អនុវត្តតាមបណ្ដឹងព្រះសង្ឃមួយអង្គព្រះនាម ឡុង ឡាញ់ ព្រះជន្ម ៥៤ព្រះវស្សា បច្ចុប្បន្ន គង់នៅវត្តសូភីរម្យ ស្ថិតនៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏ឃាត់ខ្លួនយកទៅអនុវត្តតាមច្បាប់។

មន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា ក្នុងបណ្ដឹងរបស់ព្រះសង្ឈខាងលើបានបញ្ជាក់ថានៅវេលាម៉ោង៤ និង៤២នាទី រសៀលថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខកុដិក្នុង(វត្តសូភីរម្យ)ស្ថិតនៅភូមិ.ឃុំខាងលើ បុរស ឈ្មោះ វង្ស សុរិន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានកាន់កាំភ្លើងកែច្នៃ(ខ្យល់) មកបាញ់សម្លាប់សត្វឆ្កែ១ក្បាលដែលកំពុងដេកមុខកុដិ រួចអូសយកទៅធ្វើម្ហូបសុីនៅផ្ទះរបស់ខ្លួនធ្វើព្រងើយ។

ប្រភពព័ត៌មានដដែលបន្តទៀតថា សត្វឆ្កែ១ក្បាលដែលឈ្មោះ(វង្ស សុរិន)បាញ់សម្លាប់នោះសម្បុរខ្មៅជាឆ្កែឈ្មោលដែលព្រះសង្ឃចិញ្ចឹមក្នុងវត្តយូរឆ្នាំមកហើយធ្វើឲ្យព្រះសង្ឃនិងយាយតាក្នុងវត្តហួសចិត្តខ្លាំងណាស់៕សម្បត្តិ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here