បុរសបែកថ្នាំម្នាក់អារប្រដាប់ភេទខ្លួនឯងស្លាប់ក្នុងថ្លុកឈាម

0
47

ខេត្តសៀមរាប÷មានការភ្ញាក់ផ្អើលមួយដែលបុរសបែកថ្នាំម្នាក់បានយកកាំបិតយ៉ាងមុតអារប្រដាប់ភេទខ្លួនឯង ហូរឈាមខ្សោះខ្លួនបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមដោយគ្មានអ្នកណាជួយឡើយ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ
បុរសរងគ្រោះមានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករលើកឪឡឹកនៅផ្សារសាមគ្គី ក្រុងសៀមរាប ស្នាក់នៅកន្លែងកើតហេតុខាងលើ ដោយទំនងប្រើប្រាស់ថ្នាំញៀនជ្រុលធ្វើឲ្យវង្វេងស្មារតីបានកាន់កាំបិតក្នុងដៃនិងស្រែកខ្លាំងៗថាមិនចង់រស់ទេ។ពេលនោះធ្វើឲ្យផ្អើលឆោឡោដល់ក្រុមគ្រួសារនិងអ្នកជិតខាងនាំគ្នាទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យជួយធ្វើអន្តរាគមន៍។ពេលសមត្ថកិច្ចទៅដល់ធ្វើអន្តរាគមន៍ដើម្បីយកកាំបិតចេញពីដៃធ្វើឲ្យរងរបួសសមត្ថកិច្ចម្នាក់ ហើយទីបំផុតបុរសនេះបានយកកាំបិតនេះអារប្រដាប់ភេទ និងកាត់ដៃខ្លួនឯងបណ្ដាល ឱ្យហូរឈាមខ្សោះខ្លួនស្លាប់នៅនឹងកន្លែងកើតហេតុតែម្តងខណ:ដែលសមត្ថកិច្ចទូរស័ព្ទហៅរថយន្តសង្រ្គោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យមកដល់មិនទាន់។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះធ្វើអត្តឃាតបែបនេះបណ្ដាលមកពីប្រើប្រាស់ថ្នាំញៀនជ្រុល។សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយលទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here