ក្មេងប្រុសជនជាតិបរទេសម្នាក់ធ្លាក់ពីជាន់ទី៦អគារខុនដូThe Penthouse Condo ស្លាប់

0
72

ភ្នំពេញ​៖​ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីក្មេងប្រុសជាជនជាតិបរទេសម្នាក់បានធ្លាក់ពីលើអគារស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២០​ ននៅចំណុចអគារខុនដូយីហោ The Penthouse Condo ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ សពក្មេងប្រុសជនរងគ្រោះខាងលើមិនទាន់ស្គាល់ឈ្មោះមានអាយុប្រហែល១០ឆ្នាំជាង​ ជាជនជាតិបរទេស​ ។

តាមការបង្ហេីបពីសន្តិសុខខុនដូខាងលើបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់កំពុងឈរយាមនៅទីតាំងខាងលើ លុះមកដល់វេលាកេីតហេតុស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើអគារជាន់ទី៦​ ស្លាប់យ៉ាងអាណោចអាធ័មដោយមិនដឹងពីមូលហេតុនោះឡើយ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here