ដើមត្រសេកបាក់សង្កត់លើនារីម្នាក់ ដែលកំពុងធ្វើដំណើរតាមម៉ូតូរបួសធ្ងន់

0
83

ភ្នំពេញ៖  មានការភ្ញាក់ផ្អើលមួយកាលពី រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងលិចស្តុបណានជីង តាមបណ្ដោយ មហាវិថីកម្ពុជាក្រោម ក្នុងមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីបាក់ដើមត្រសេកមួយដើមសង្កត់លើម៉ូតូអ្នកដំណើរបណ្តាលឲ្យរបួសស្រ្តីម្នាក់។

សាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុគឺពុំមាន មេឃភ្លៀងឬខ្យល់កន្ត្រាក់បោកបក់អ្វីនោះទេ ហើយនៅសុខ្ខៗស្រាប់តែដើមត្រសេកធំ១ដើមធំបាក់រលំតែម្ដង បង្កឱ្យមែកធំសង្កត់លើម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ផ្កាឈូកមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BZ-5423  របស់អ្នកធ្វើដំណើរដែលកំពុងបើកបរតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើតបណ្ដាលឱ្យនារីជាអ្នកបើករងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។  
បន្ទាប់មកកម្លាំងសាលារាជធានីភ្នំពេញ បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញពីផ្លូវ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍និងដំណើរការជាធម្មតាវិញ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here