កំពុង​អូស​រ៉ឺម៉ក​ម៉ូតូសុខៗស្រាប់តែ​ខ្យល់គ​ដួល​ស្លាប់នៅកន្លែងកើតហេតុ ផ្អើលឈុល

0
139

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពី​វេលា​ម៉ោង៦ និង៣០នាទី​ព្រលប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ​លេខ១០៦ ចំណុច​ជាប់​ផ្សារ​រាត្រី ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ បន្ទាប់ពីមានបុរសអ្នករត់រ៉ឺម៉កម្នាក់ខ្យល់គរដួលស្លាប់ ខណៈកំពុងបណ្តើររ៉ឺម៉កម៉ូតូ ។

ជនរងគ្រោះត្រូវបានគេ​ឈ្មោះ ប៉ុល កុសល ហៅ យ៉ុ​ន ភេទ​ប្រុស អាយុ៤៥ឆ្នាំ មុខរបរ​អ្នករត់​រ៉ឺម៉ក​ម៉ូតូ ស្នាក់នៅ​ជិត​ផ្សារ​រាត្រី សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ មាន​ស្រុកកំណើត​នៅ​ឃុំ​ដំបូល​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត ។

សាក្សីបានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​គាត់​បណ្តើរ​រ៉ឺម៉ក​ម៉ូតូ​របស់គាត់ ស្រាប់តែ មួយសន្ទុះ​ក្រោយមក​ឃើញ​គាត់​ដេក​ដួលសន្លប់​បាត់ទៅហើយ ភ្លាមៗនោះ​ប្រជាពលរដ្ឋ និង​អ្នកលក់ដូរ​នៅ​ជិត​កន្លែងកើតហេតុ​បាន​ជួយសង្គ្រោះ តែ​ជា​អកុសល​គាត់​បាន​ដាច់ខ្យល​ស្លាប់​បាត់ទៅហើយ ។ ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ​ដួល​ដាច់​សរសៃឈាម ។

ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ប្អូនប្រុស​បង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ ប៉ុល អែម អាយុ៣៤ឆ្នាំ មុខរបរ​អ្នករត់​រ៉ឺម៉ក​ម៉ូតូ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យកទៅ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើតខេត្តកំពត ៕

អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here