ដើរទៅផ្ទះពេលយប់ម្នាក់ឯង ត្រូវបុរស២នាក់លួងលោមទៅរំលោភបានសម្រសច

0
147

ភ្នំពេញ ៖ នារី​ម្នាក់​ពេលដែល​កំពុង​ជិះ​ម៉ូតូឌុប​ត្រឡប់ទៅផ្ទះ​ទាំងយប់​ម្នាក់ឯង ក៏ត្រូវ​បុរស២នាក់ បាន​ល្បូ​ង​យកទៅ​កន្លែង​ស្ងាត់ រំលោភរ​ហូ​បានសំរេច កាលពី​វេលា​ម៉ោង១១យប់ ថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៧ ​ហើយបានមក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ព្រៃ.ស ឱ្យជួយ​អន្តរាគមន៍ ទើប​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង២នាក់ ស្ថិត​លើផ្លូវ​បេតុង​ក្បែរ​វត្ត​ឬ​ស្សី​សាញ់ ខណ្ឌមានជ័យ ។

សនត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ​ទី១-ឈ្មោះ​សុខ ពិសី អាយុ២០ឆ្នាំ ជា​អ្នក​ព្រូឡាន​ក្រឡុក​បេតុង ស្នាក់នៅ​ការដ្ឋាន​ក្បែរ​កន្លែងកើតហេតុ​ខាងលើ (ជា​អ្នករំលោភ) និង​ជនសង្ស័យ​ទី២-ឈ្មោះ​វុន វុទ្ធី អាយុ២៩ឆ្នាំ ជា​ព្រូ​រថយន្ត​ដូចគ្នា ជា​អ្នក​ចាំមើល​ផ្លូវ ។

នារីរងគ្រោះបានឲ្យដឹងថា មុនពេល​កើតហេតុ នាងបានចេញពីផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​ផ្សារ​ឯករាជ្យ៣ ហើយក៏​បាន​ជិះ​ម៉ូតូឌុប​ត្រលប់មក​ផ្ទះ​វិញ​នៅ​ម្តុំ​កន្លែងកើតហេតុ ។ ខណៈនោះ ក៏មាន​ជនសង្ស័យ២នាក់ខាងលើ​ជិះ​ម៉ូតូ២គ្រឿង​មក​សួរ​នាង​ថា ផ្ទះ​នៅ​ណា ពេលនោះ​នាង​ឆ្លើយថា​នៅ​ម្តុំ​វត្ត​ឫស្សី​សាញ់ ហើយ​ជន​នោះបាន​តប​វិញ​ថា នៅ​ជិតគ្នា​ទេ អ៊ីចឹង​ឡើង​ម៉ូតូ​មក ចាំ​បង​ជូនទៅ​ផ្ទះ ។ ពេលនោះ​នាង​ក៏បាន​ព្រម​ឡើង​ជិះ​ម៉ូតូ​ជាមួយ លុះដល់​កន្លែង​ស្ងាត់ ស្រាប់តែ​បាន​ចាប់​នាង​រំលោភ​តែម្តង ឯបក្ខពួក​ម្នាក់ទៀតជា​អ្នក​មើលផ្លូវ ។​ ក្រោយមកពួកគេជិះម៉ូតូចូលការដ្ឋានគេចខ្លួន  តែដោយនាងឈឺចាប់ពេគក៏ទៅប្តឹង​នគរបាលប៉ុស្តិ៍ព្រៃស ចាប់ខ្លួនបាទាំងពីរនាក់តែម្តង ៕  អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here