គ្រោះធម្មជាតិផ្ទះ៣១៨ខ្នងដួលរលំនិងរបើកដំបូលមនុស្ស៤នាក់របួសធ្ងន់ស្រាលដោយភ្លៀងលាយខ្យល់កន្ត្រាក់

0
23

ខេត្តស្វាយរៀងះ យ៉ាងហោចមាន
មនុស្ស៤នាក់រងរបួសធ្ងន់និងស្រាលផ្ទះអ្នកភូមិប្រមាណ៣១៨ខ្នងក្នុងស្រុករមាសហែកបានដួលរលំនិងរបើកដំបូល ដោយសារតែភ្លៀងនិងខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ស្ថិតក្នុងឃុំចំនួន២នៅស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា មានផ្ទះប្រជាពលរដ្ឋចំនួន៣១៨ខ្នងត្រូវដួលរលំនិងរបើកដំបូល ហើយក៏មានមនុស្ស៤នាក់បានរបួសធ្ងន់និងស្រាលផងដែរដោយសារភ្លៀងនិងខ្យល់កន្ត្រាក់នៅឃុំចន្ត្រី និងឃុំម្រាមក្នុងស្រុករមាសហែក។

ប្រភពបន្តថា ក្នុងឃុំចន្ត្រីមានផ្ទះចំនួន១១០ខ្នងមាន៦ភូមិដូចជា នៅ
ភូមិព្រៃរលួសមានខូចខាតផ្ទះទាំងស្រងចំនួន៣០ខ្នង, ខូចខាតមធ្យម៨ខ្នងនិងខូចខាតតិចតួច ១៨ខ្នង។ភូមិព្រៃទទឹងខូចខាតផ្ទះចំនួន ១៩ខ្នង ក្នុងនោះខូចខាតធ្ងន់២ខ្នង) មធ្យម៦ខ្នងនិងតិចតួច ១១ខ្នង។ភូមិត្រពាំងពោនខូចខាតផ្ទះចំនួន៦ខ្នង។ភូមិត្រពាំងតុំចូចខាតផ្ទះចំនួន៥៥ខ្នង និងភូមិបល្ល័ង្កចំនួន១ខ្នង។ភូមិត្រពាំងធ្លកខាងជើងខូចខាតផ្ទះទាំងស្រុងចំនួន១ខ្នង និងរបួសមនុស្សស្រី១នាក់។

ប្រភពបន្តថា ក្នុងឃុំម្រាម ផ្ទះចំនួន២១៨ខ្នងត្រូវបានខូចខាតក្នុងនោះភូមិត្រឡាច ចំនួន៣៧ខ្នង
ភូមិត្រពាំងត្រសក់ចំនួន ១៦ខ្នង ភូមិបឹងម្នងចំនួន ១៦ខ្នង ភូមិវាលចំនួន៣៨ខ្នង
ភូមិព្រៃព្រែកចំនួន ៣ខ្នង ភូមិអំពិល ចំនួន៣០ខ្នង ភូមិពពាយចំនួន១៧ខ្នងភូមិព្រៃជ័រចំនួន១៩ខ្នង ភូមិធ្មាចំនួន ៣១ខ្នង ភូមិល្បើកចំនួន២ខ្នង ភូមិទួលស្រង៉ាំ ចំនួន៤ខ្នង ភូមិតាទ្រូចំនួន១ខ្នងភូមិម្រាមខាងជើងចំនួន៤ខ្នងនិងបណ្ដាលឱ្យមានមនុស្ស២នាក់រងរបួស ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here